ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​​ធ្វើ​ជា​ម្ចាស់ផ្ទះ​​​ចរចា​ជា​មួយ​លោក​ Modi និង​ចាត់ចែង​​​ពិធី​ជប់លៀង​​​ថ្នាក់​រដ្ឋ​​


ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi នៅសេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន
ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi នៅសេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន

ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden នឹង​ធ្វើការ​ចរចា​ជា​មួយនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​សេតវិមាន។

សេតវិមាន​បាន​និយាយនៅ​មុន​ជំនួប​នេះ​ថា៖ «ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ការប្តេជ្ញា​របស់​ប្រទេស​យើង​ទាំងពីរ​ដល់តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ​សេរី​ បើក​ចំហ ​សំបូរ​រុងរឿង​និង​មានសន្តិសុខនិងការតាំង​ចិត្ត​ដូច​គ្នា​ដើម្បីភាព​ដៃគូខាង​បច្ចេកវិទ្យា មានរួម​ក្នុងការការពារ ​ថាមពល​ស្អាតនិង​អវកាស‍»។

នៅក្នុង​ចំណាត់ការ​មួយ​មិនសូវ​មានធ្វើសម្រាប់​មេដឹកនាំ​ឥណ្ឌា​រូបនេះ លោក Modi និងលោក​ Biden ​មានកំណត់នឹង​ធ្វើសន្និសីទ​កាសែត​រួម​គ្នា​មួយនៅ​ថ្ងៃព្រហស្បតិ៍​នេះ។

លោក​ Modi ​ក៏​មាន​កំណត់នឹង​ថ្លែង​សុន្ទរកថាទៅកាន់​ការប្រជុំរួម​គ្នា​នៃ​សភា​ស.រ.អ.​ផង​ដែរ។

ពិធី​ជប់លៀង​អាហារ​ពេលយប់​ផ្លូវរដ្ឋនៅ​សេតវិមាននឹង​បញ្ចប់​ពិធី​នានា​នៅ​ថ្ងៃព្រហស្បតិ៍​នេះ៕

ព័ត៌មាន​ខ្លះសម្រាប់​រឿងនេះ​មាន​ប្រភព​ពីទី​ភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters.

XS
SM
MD
LG