លោក Biden ជួបជាមួយលោក ហ៊ុន សែន មេដឹកនាំកាន់តំណែងយូរជាងគេនៅអាស៊ី
ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនានាជាមួយបណ្ដាមេដឹកនាំដទៃទៀត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ លោកក៏បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ និងជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន ជូនសេចក្ដីរាយការណ៍ពីរាជធានីភ្នំពេញ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕