ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Biden គោរព​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល​នៅក្រុង Tulsa


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ប្រធានាធិបតី Joe Biden បាន​ទៅ​រដ្ឋ Oklahoma កាលពី​ថ្ងៃទី១ ខែមិថុនា ហើយ​លោក​បាន​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី១ ដែល​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការសម្លាប់​ជាតិសាសន៍​យ៉ាង​រង្គាល​ក្នុង​ទីក្រុង Tulsa។ ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ ជា​ការបំផ្លាញ​​សហគមន៍​ជនជាតិ​ស្បែក​ខ្មៅ​មួយ​​ដែល​កំពុង​រីកចម្រើន​ដោយ​ជនជាតិ​ស្បែក​ស​មួយ​ហ្វូង​កាលពី​ឆ្នាំ១៩២១ ដែល​បណ្តាល​ឱ្យ​មនុស្ស​អាច​ដល់​ទៅ​៣០០នាក់ ស្លាប់ និង​រាប់​ពាន់​នាក់​បាត់បង់​ផ្ទះសម្បែង។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​នៅ​សេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍​អំពី​រឿង​នេះ។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG