លោក Biden បញ្ជាក់អំពីការប្រឹងប្រែងជាមួយចិននិងម៉ិកស៊ិកដើម្បីបង្ក្រាបថ្នាំញៀន Fentanyl
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីសប្តាហ៍មុន បានបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកដើម្បីបញ្ឈប់លំហូរនៃថ្នាំញៀនFentanyl និងសារធាតុផ្សំដែលប្រើប្រាស់ដើម្បីផលិតថ្នាំញៀនដ៏ប្រល័យនេះ បន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំចិននិងម៉ិកស៊ិកកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកសង្កេតការណ៍និយាយថាកិច្ចប្រឹងប្រែងកាលពីអតីតកាលដើម្បីត្រួតត្រាផលិតផលនិងការនាំចេញមកពីក្រៅប្រទេសពុំមានប្រសិទ្ធិភាពឡើយ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន