ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃ​អង្គារ​នេះ លោក Biden នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Georgia រី​ឯ​លោក Trump នឹង​ទៅ​រដ្ឋ Wisconsin


អ្នកស្រី Melania Trump (ឆ្វេង) និង​លោក​ប្រធានាធិបតី Donald Trump (កណ្ដាល) ឈរ​នៅ​លើ​ឆាក ខណៈ​លោក Joe Biden ដើរ​ចេញ​ ក្រោយ​ពី​ជជែក​ដេញដោល​លើក​ទី​ពីរ​រួច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

នៅ​សល់​ពេល​មួយ​សប្តាហ៍​ទៀត​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅកាន់​រដ្ឋ Georgia ដែល​ជា​រដ្ឋ​មិន​បាន​គាំទ្រ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​តំណែង​ប្រធានាធិបតី​ចាប់តាំង​ពី​ឆ្នាំ ១៩៩២ មក ហើយ​នឹង​ធ្វើ​យុទ្ធនាការ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ទៀត​ដែល​លោក​ប្រធានាធិបតី Donald Trump រំពឹង​ថា​ នឹង​ឈ្នះ​ម្ដង​ទៀត​ដូច​កាលពី ៤ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Biden គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Iowa នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​ជា​រដ្ឋ​ដែល​លោក Trump បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

អ្នកស្រី Kamala Harris បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Arizona និង Texas ដែល​ជា​រដ្ឋ​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​តាំង​ពី​ឆ្នាំ ១៩៩៤ មក។

លោក Biden ក៏​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Wisconsin រដ្ឋ Michigan និង​រដ្ឋ Florida ផង​ដែរ នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

ចំណែក​ឯ​លោក​ប្រធានាធិបតី Trump វិញ កំពុង​ផ្តោត​លើ​រដ្ឋ​ដែល​អ្នក​បោះឆ្នោត​ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ដែល​លោក​បាន​យក​ឈ្នះ​កាលពី​ឆ្នាំ ២០១៦ ដែល​នោះ​គឺ​រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin។

នៅ​ថ្ងៃ​អង្គារ​នេះ លោក Trump នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ក្រុង West Salem រដ្ឋ Wisconsin គឺ​ក្នុង​ពេល ៣ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ក្រុង Janesville នៃ​រដ្ឋ​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG