ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Joe Biden ដកខ្លួន​​ពី​ការ​ប្រជែង​បោះឆ្នោតឆ្នាំ២០២៤


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Biden និងបេក្ខជនអនុប្រធានាធិបតី Harris ប្រឈមមុខនឹងអ្នកសារព័ត៌មាននៅឯព្រឹត្តិការណ៍យុទ្ធនាការនៅទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Biden និងបេក្ខជនអនុប្រធានាធិបតី Harris ប្រឈមមុខនឹងអ្នកសារព័ត៌មាននៅឯព្រឹត្តិការណ៍យុទ្ធនាការនៅទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០។

លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​នៅ​ក្នុង​សារ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ X កាលពី​ថ្ងៃអាទិត្យ​ថា ​លោក​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​បោះឆ្នោត​ទល់នឹង​លោក Donald Trump។

ការ​ប្រកាសនេះ​ធ្វើឲ្យ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក្រឡាប់ចាក់​ ​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​បាន​ជំរុញ​ឱ្យ​សមាជិក​សភា​ជា​ច្រើន​រូប​ជំរុញ​ឱ្យ​លោក Biden ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង។

ការ​ប្រកាស​នេះ​កើត​ឡើង​ចំ​ពេល​មាន​ការ​បន្ទរ​កាន់​តែ​ខ្លាំង​ឡើងពីសមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

ទន្ទឹមនឹង​នេះ ​បន្ទាប់​ពី​បាន​បញ្ចប់​សន្និបាត​ជាតិ​របស់​ពួកគេ​នៅ​ទីក្រុង​ Milwaukee កាល​ពី​សប្តាហ៍​មុន ​មន្ត្រី​ អ្នកយុទ្ធសាស្រ្ត ​និង​សកម្មជន​នៃ​គណបក្ស​សាធារណរដ្ឋ ​កំពុង​បង្ហាញ​ទំនុកចិត្ត​ដែល​មិន​ដែល​បាន​ឃើញ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។​

លោក Donald Trump កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក ចាប់​តាំង​ពី​លោក​បាន​រង​របួស​នៅ​ក្នុង​ការប៉ុនប៉ង​ធ្វើឃាត ដោយ​មាន​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​រដ្ឋ​ Michigan ដែល​រដ្ឋសមរភូមិជាមួយដៃគូ​ថ្មី​របស់​លោក​គឺ​បេក្ខជន​អនុប្រធានាធិបតី​ពី​រដ្ឋ​ Ohio ​លោក​សមាជិក​ព្រឹទ្ធសភា JD Vance៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG