ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បញ្ជា​ឲ្យ​​រដ្ឋ​​នានា​​មាន​​វ៉ាក់សាំង​សម្រាប់​​ពលរដ្ឋ​អាមេរិក​​​ពេញវ័យ​ទាំង​អស់​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែឧសភា


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងពេលថ្លែងសុន្ទរកថាខួប១ឆ្នាំនៃការរាតត្បាតនៃជំងឺកូវី១៩ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងពេលថ្លែងសុន្ទរកថាខួប១ឆ្នាំនៃការរាតត្បាតនៃជំងឺកូវី១៩ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ បាន​បញ្ជា​ឲ្យ​រដ្ឋ​ទាំង​ ៥០ ដែនដីនិង​អាជ្ញាធរតំបន់​កុលសម្ព័ន្ធ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដល់​មនុស្ស​ពេញវ័យ​ទាំងអស់ ​ដោយ​ចាប់​ផ្តើម​នៅ​ខែ​ឧសភា។ លោក​ Biden បាន​ថ្លែងយ៉ាង​ដូច្នេះ​ទៅ​កាន់​ប្រទេស​ជាតិ​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ជា​លើក​ទី ១​ របស់​លោក​ថា៖ «ការ​ចាក់​វ៉ាក់សាំង​នេះ​រហ័ស​ជាង​ការ​រំពឹង​ទុក។ ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​គ្រប់​គ្នានឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំងភ្លាមៗ​នោះ​ទេ។ ក៏ប៉ុន្តែ វា​មាន​ន័យ​ថា អ្នក​អាច​ចុះ​ឈ្មោះ​ សុំការ​ចាក់​វ៉ាក់សាំង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា»។

នៅ​ចុង​ខែ​ឧសភា សហរដ្ឋ​អាមេរិក​រំពឹង​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ពេញ​វ័យ​ទាំងអស់។ នេះបើ​តាម​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​ ដែល​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ មុន​ពេល​លោក​ប្រធានាធិបតី​ធ្វើ​សុន្ទរកថា។

ក្នុង​សុន្ទរកថា​ចំ​រយៈពេល​មួយ​ឆ្នាំ​ ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ ចាប់​ផ្តើម​រាលដាល​ទូទាំង​សហរដ្ឋ​អាមេរិក​មក លោក​ប្រធានាធិបតី Biden បាន​ពន្យល់​ពី​គោលបំណង​របស់​លោក​ ដើម្បី​កម្រិត​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​បុណ្យឯករាជ្យអាមេរិកថ្ងៃ​ទី​ ៤ ខែ​កក្កដា នៅ​ឆ្នាំ​នេះ។

មុន​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ដែល​ចំ​ថ្ងៃ​ទី ៥០​ នៃ​ការ​កាន់​តំណែង​ផង​នោះ រដ្ឋបាល​របស់​លោក​ Biden បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កងទ័ពបន្ថែម​ ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹង​ប្រែង​ចាក់​វ៉ាក់សាំង​នេះ ឱ្យ​ដល់ចំនួន​ជាង ​៦.០០០​ នាក់។

បើ​តាម​ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក រហូត​មក​ដល់​ថ្ងៃ​ពុធ វ៉ាក់សាំង​ប្រហែល​ ៩៦ ​លាន​ដូស ត្រូវ​បាន​ចាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ប្រហែល​ ១០​ ភាគរយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ ២ ដូស​របស់​ក្រុមហ៊ុន Moderna និង Pfizer/BioNTech៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG