ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ហៅ​បទ​បញ្ជា​ថ្មី​របស់​លោក Trump រឿង​អន្តោប្រវេសន៍ ថា​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍

រូបឯកសារ៖ រថយន្ត​បើក​ឆ្លងកាត់​ទីធ្លា​ដែល​មាន​ដាក់​បង្ហាញ​ស្លាក​សញ្ញា​យុទ្ធនាការ​សំរាប់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នៅ​ក្រុង North Hampton រដ្ឋ New Hampshire។

បទ​បញ្ជា​ថ្មី​របស់​លោក Trump នេះ បាន​ពង្រីក​បន្ថែម​ពី​លើ​ការ​ដាក់​កំហិត​ផ្នែក​អន្តោប្រវេសន៍​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​រដ្ឋបាល​របស់​លោក Trump។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ផ្លូវការ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​រិះគន់​វិធានការ​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បង្កើន​ការ​ដាក់​កំហិត​លើ​រឿង​អន្តោប្រវេសន៍​ថា​ជា «ការ​ប៉ុនប៉ង​មួយ​ផ្សេង​ទៀត​ដើម្បី​បង្វែរ​ចេញ» ពី «ការ​បរាជ័យ» របស់​រដ្ឋបាល​របស់​លោក «នៅ​ក្នុង​ការ​ដឹកនាំ​ការ​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩»។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ប្រធានាធិបតី Donald Trump បាន​ចេញ​សេចក្ដី​ប្រកាស​ប្រធានាធិបតី​រារាំង​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​កម្មករ​បរទេស​ដែល​មាន​ជំនាញ និង​ពលករ​ធ្វើ​ការ​តាម​រដូវ ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​លោក​លើក​ឡើង​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​ការងារ​នៅ​ក្នុង​ប្រទេស ក្នុង​អំឡុង​ពេល​ដែល​កំពុង​មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

អត្រា​អត់​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​ឧសភា បាន​កើន​លើស ១៣% ហើយ​ពលរដ្ឋ​អាមេរិកាំង​ជាង ៤០ លាន​នាក់ បាន​ដាក់​ពាក្យ​សុំ​ជំនួយ​ពេល​អត់​ការងារ​ធ្វើ ដោយសារ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បិទ​អាជីវកម្ម​ជា​ទូទៅ​ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

បទ​បញ្ជា​ថ្មី​របស់​លោក Trump នេះ បាន​ពង្រីក​បន្ថែម​ពី​លើ​ការ​ដាក់​កំហិត​ផ្នែក​អន្តោប្រវេសន៍​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​រដ្ឋបាល​របស់​លោក Trump។

បទ​បញ្ជា​ថ្មី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ប៉ះពាល់​ដល់​ការងារ​ជាង​កន្លះ​លាន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា ផ្នែក​កែ​លំអ​សួន​ច្បារ និង​ផ្នែក​សេវាកម្ម​ផ្សេងៗ​ទៀត។ ប៉ុន្តែ បទ​បញ្ជា​ថ្មី​នេះ​មិន​បាន​រារាំង​កម្មករ​នៅ​ក្នុង​ផ្នែក​កសិកម្ម ផ្នែក​វេចខ្ចប់​ម្ហូប​អាហារ និង​កម្មករ​ណា​ដែល​ចាត់ទុក​ថា​សំខាន់​សម្រាប់​ប្រយោជន៍​ជាតិ​នោះ​ទេ៕

XS
SM
MD
LG