ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden អំពាវនាវ​ឲ្យ​ចងចាំ​​នូវ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩


ប្រធានាធិបតី​ជាប់ឆ្នោតលោក Joe Biden និង​ភរិយា (​ស្ដាំ) និង​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Kamala Harris និង​ស្វាមី (ឆ្វេង) ឈរ​នៅ​មុខ​វិមាន​វ៉ាស៊ីនតោន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​​ដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។​

នៅ​ឯ​ពិធី​គោរព​វិញ្ញាណក្ខន្ធដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ ​លោក Joe Biden បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប ចងចាំនូវ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ និងចាប់ផ្ដើម​ផ្សះផ្សា​គ្នា។ ​

លោក​បាន​ថ្លែង​ក្នុង​ពិធី​នេះ ដែលត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ល្ងាច​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​មុន​ថ្ងៃ​ស្បថ​ចូលកាន់​តំណែងជា​ប្រធានាធិបតី​របស់​លោក​ថា បើ​ទោះ​បីជាពេល​ខ្លះ «វា​ពិបាក​នឹង​ចងចាំ»ក៏​ដោយ ក៏​នេះ​គឺជា​«វិធី​ដែល​ជួយ​ធ្វើ​ឲ្យ​យើងផ្សះផ្សា​គ្នា​ឡើង​វិញ​ដែរ»។

អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Kamala Harris បាន​ថ្លែង​មុន​លោក Biden ដោយ​បាន​សង្កត់​ធ្ងន់​អំពី​សាមគ្គីភាព​ដូចគ្នា​នេះ​ដែរ។ អ្នកស្រី Harris បាន​ថ្លែងថា បើទោះ​បីជា​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​នាក់​បាន​ទូល​ទុក្ខ​សោក​សង្រេង​តែ​ម្នាក់​ឯង​ ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាតជា​សាកល​នៃ​ជំងឺ​កូវីដ១៩ក្តី «ក៏​នា​យប់​នេះ យើង​សោក​សង្រេង​ជាមួយ​គ្នា ហើយ​ចាប់​ផ្តើម​ផ្សះផ្សា​គ្នា»។

ពិធី​គោរព​វិញ្ញាណក្ខន្ធដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​វិមាន​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln ដែល​មាន​ដុត​ពន្លឺភ្លើង​ចំនួន ៤០០ដើម​ តំណាង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជាង ៤ សែន​នាក់ ដែលបាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG