ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ប៊ែលហ្ស៊ិក​យល់​ព្រម​ទទួល​​លោក​ Laurent Gbagbo ​​អតីត​ប្រធានាធិបតី​កូតឌីវ័រ​


អតីត​ប្រធានាធិបតី​កូតឌីវ័រ Laurent Gbagbo បង្ហាញ​មុខ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ នៅទីក្រុងឡាអេ​ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃទី​១៩ មករា ២០១៩។

ប្រទេស​ប៊ែលហ្ស៊ិក​បាន​យល់​ព្រម​ទទួល​យក​លោក​ Laurent Gbagbo អតីត​ប្រធានាធិបតីកូតឌីវ័របន្ទាប់​ពី​គាត់​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ ICC​ សម្រេច​ឲ្យ​រួច​ពីការ​ចោទ​ប្រកាន់​ដ៏​គួរ​ឲ្យ​រន្ធត់។ ​

លោក​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​ថា​ លោក​ត្រូវ​តែ​នៅ​ប្រទេស​ដែល​ទទួល​ឲ្យ​គាត់​ស្នាក់​នៅ។ លោក​ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទាក់​ទង​សាក្សី​ណា​មួយ​ក្នុង​សំណុំ​រឿង​របស់​លោក ​ឬមិន​អាច​និយាយ​ជា​សាធារណៈ​អំពី​សំណុំ​រឿង​នេះ​ទេ។ ​

លោក​ Emmanuel Altit ​មេធាវី​របស់​លោក​ Gbagbo ​បាន​ថ្លែង​តវ៉ាមិន​បាន​ជោគជ័យ​ដែល​ថា ការ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​នេះ​ផ្ទុយ​នឹង​គោល​ការណ៍​នៃ​ការ​សម្រេច​ថា ​កូនក្តី​លោក​រួច​ពីការ​ចោទ​ប្រកាន់​នោះ។​

លោក ​Karl Lagatie ​អ្នក​នាំពាក្យ​ប្រទេស​ប៊ែលហ្សិក​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​ទទួល​លោក​ Gbagbo ​ពីព្រោះ​វា​គឺជា​ផ្នែកមួយ​នៃ​ក្របខ័ណ្ឌគាំទ្រ​យុត្តា​ធិការ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ។​ កាលពី​នៅថ្ងៃទី​១៥​ខែ​មករា លោក​ Gbagbo​ និង​សហ​ចុង​ចោទ​របស់​លោក​គឺ​លោក ​Charles Ble Goude​ បាន​រួចពី​ការ​ចោទ​ប្រកាន់បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ប៉ុន្តែ​តុលាការ ​ICC ​បាន​បដិសេធ​មិន​ដោះលែង​ពួក​គេរហូតដល់​មាន​ប្រទេស​ទទួល​ពួក​គេ។

ចៅក្រម​បាន​និយាយ​ថា ​សំណុំ​រឿង​ចោទ​ប្រកាន់​នេះមាន​សក្ខីកម្ម​ខ្សោយ​ណាស់​ ​មិន​អាចភ្ជាប់​អ្នក​ទាំង​ពីរ​ទៅ​នឹង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កូឌីវ័រ​កាលពី​ឆ្នាំ​ ២០១០ ​និង​ឆ្នាំ​២០១២​ ​ទាក់​ទង​នឹង​ការបោះឆ្នោតដែល​មនុស្ស​ប្រហែល​៣​ពាន់​នាក់​បាន​ស្លាប់​នោះ​ទេ។ ​រដ្ឋអាជ្ញា​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍៕

XS
SM
MD
LG