ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទាហាន​បែលហ្ស៊ិក​ចូលរួម​ជាមួយ​សន្តិសុខ​ល្បាត​ខណៈ​ដែល​អឺរ៉ុប​ធ្វើ​ការ​បង្រ្កាប​


មន្រ្តី​ប៉ូលិស​ល្បាត​ដង​ផ្លូវ​មួយ​នៅ​ក្រុង​ Verviers ប្រទេស​បែលហ្ស៊ិក​​កាលពីថ្ងៃ​ទី១៦ ខែ​មករា​ ឆ្នាំ​២០១៥។
មន្រ្តី​ប៉ូលិស​ល្បាត​ដង​ផ្លូវ​មួយ​នៅ​ក្រុង​ Verviers ប្រទេស​បែលហ្ស៊ិក​​កាលពីថ្ងៃ​ទី១៦ ខែ​មករា​ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​ប្រទេសបែលហ្ស៊ិក​បានបញ្ជូន​ក្រុម​ទាហានទៅ​តាម​ផ្លូវ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​ នៅ​ក្នុង​ការ​ជំរុញ​មួយ​ដើម្បី​បន្តឹង​កិច្ច​ការពារ​សន្តិសុខ​នៅ​ជុំវិញ​កន្លែង​ក្រុម​ជន​អំបូរ​ជ្វីព និង​កន្លែង​ឯទៀតៗដែល​អាច​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម។​

វិធានការ​ខាង​សន្តិសុខ​នៅ​ក្នុង​ក្រុង​ Bruxelles និង​ក្រុង​ Antwerp មាន​ទ្បើង​នៅ​ក្រោយ​ពី​ការ​ឆ្មក់​ចុះ​បង្រ្កាបដោយ​ក្រុម​ប៉ូលិស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បាន​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់ស្លាប់។​ជន​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ជាប់​សង្ស័យ​ថា​បានគ្រោង​ធ្វើ​អ្វី​ដែលក្រុម​មន្ត្រី​បែលហ្សិក​ ជឿ​ថា​ជាការ​វាយ​ប្រហារ​ភេរវកម្ម​ដោយ​យក​ក្រុម​ប៉ូលិស​ជា​ទី​ដៅ។គម្រោង​ប្រព្រឹត្ត​អំពើ​ទុច្ចរិតដែល​ត្រូវ​បានបង្អាក់​នេះ​ នាំ​ឲ្យមាន​ការ​ព្រួយបារម្ភ​នៅទូទាំង​ទ្វីបអឺរ៉ុប​ថា​ក្រុម​សង្រ្គាម​សាសនា​ប្រុងប្រៀប​ធ្វើការ​វាយ​ប្រហារថែម​ទៀត​ដូច​ជា​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង​ប៉ារីស​ ដែល​នាំ​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប្រទេស​ក្រិក​ ក្រុម​ប៉ូលិស​កំពុង​ស្វះស្វែង​រកទំនាក់ទំនង​រវាង​ជន​ជាប់​ឃុំឃាំង​បួន​នាក់​ និង​ក្រុម​តូច​មួយ​នៅក្នុង​ប្រទេស​បែលហ្សិក​ ដែល​បាន​ត្រូវ​យក​ជា​ទី​ដៅ​នៃ​ការ​ឆ្មក់​វាយ​ប្រហារកាល​ពី​ថ្ងៃព្រហស្បតិ៍។​

គេបាន​រាយការណ៍​ជា​ច្រើន​ថា ​ជន​ម្នាក់​ក្នុង​ក្រុម​ជន​ជាប់​សង្ស័យ​ជាប់ឃុំឃាំង​នៅ​ក្នុង​ក្រុង Athens មាន​ភិន​ភាគ​ត្រូវ​គ្នា​នឹង​ការ​ពណ៌នាអំពី​ឈ្មោះ​ Abdelhamid

Abaaoud ដែលជាប់​សង្ស័យ​ថាជា​មេគំនិត​សញ្ជាតិ​បែលហ្សិក​ ក៏​ប៉ុន្តែ​មិន​ទំនាក់ទំនង​ណា​មួយ​ត្រូវ​បាន​បង្ហាញ​ឡើងគិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​

កាល​ពី​ពេល​មុន​នេះ ក្រុម​អាជ្ញាធរ​បាន​និយាយថា​ឈ្មោះ Abaaoud ​ជា​ពលរដ្ឋ​បែលហ្សិកដើម​កំណើត​ជនជាតិ​ម៉ារ៉ុក ដែល​ត្រូវ​បាន​គិត​ថា​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេសក្រិក៕

XS
SM
MD
LG