ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសប៊ែលហ្ស៊ិកកំពុង​តាម​ចាប់​ជន​សង្ស័យ​នៅ​ក្នុង​ការបំផ្ទុះ​គ្រាប់​បែក​


រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ប៉ូលិស​សហព័ន្ធ​ប៊ែលហ្ស៊ិក​​តាម​តម្រូវ​ការ​របស់​ព្រះរាជអាជ្ញា​សហព័ន្ធ ​បាន​បង្ហាញ​រូប​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ជន​សង្ស័យ​នៅ​នៃ​ការវាយ​ប្រហារ​នៅ​ឯ​ព្រលាន​យន្តហោះ​ ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៦។
រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ប៉ូលិស​សហព័ន្ធ​ប៊ែលហ្ស៊ិក​​តាម​តម្រូវ​ការ​របស់​ព្រះរាជអាជ្ញា​សហព័ន្ធ ​បាន​បង្ហាញ​រូប​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ជន​សង្ស័យ​នៅ​នៃ​ការវាយ​ប្រហារ​នៅ​ឯ​ព្រលាន​យន្តហោះ​ ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៦។

ក្រុម​ប៉ូលិសប៊ែលហ្ស៊ិក​បាន​ចេញ​ផ្សាយ​កំណត់​រក​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ម្នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ចំណត​យន្តហោះក្រុង​ប្រ៊ុចសែល​ ដែល​ជា​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​បណ្តា​ការ​ផ្ទុះ​គ្រាប់​បែក​បី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​។ ការផ្ទុះ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​អង្គារ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣០​នាក់​ស្លាប់។

ការបំផ្ទុះ​គ្រាប់បែក​ទាំង​នេះ​ ​រួម​បញ្ចូល​ការ​វាយ​ប្រហារ​មួយ​នៅ​ឯ​ស្ថានីយ៍​រទេះភ្លើង​ក្រោម​ដី​មួយ​នៅ​ជិត​ទី​នោះ​ផង​ដែរ​ បាន​ធ្វើ​ឱ្យ​មនុស្ស​១៣០​នាក់​ទៀត​ត្រូវ​របួស​និង​បាន​ធ្វើ​ឱ្យ​អាជ្ញាធរប៊ែលហ្ស៊ិក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ភេរវកម្ម​ដល់​កម្រិត​ខ្ពស់​បំផុត។​

ក្រុម​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​ ពួក​អ្នក​វាយ​ប្រហារ​របស់​ពួក​វា​បាន​បាញ់​កាំ​ភ្លើង​នៅ​ខាង​ក្នុង​ចំណត​យន្តហោះ​នោះ​ នៅ​មុន​ពួក​វា​បំផ្ទុះ​អាវ​កាក់​ដាក់​គ្រឿង​ផ្ទុះ​នៅ​ពេល​ដែល​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ឯ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​ Maalbeek នេះ​បើ​តាម​ការ​ផ្សាយ​នៃ​គេហទំព័រ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Amaq នៃ​ក្រុម​ជន​សកម្មប្រយុទ្ធនេះ។​

លោក​នាយករដ្ឋមន្ត្រី​ប៊ែលហ្ស៊ិក​ Charles Michel បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ «នេះ​ជា​ពេល​វេលា​ខ្មៅ​ងងឹត​មួយ​នៅ​ក្នុង​ប្រទេស​យើង​...សូម​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ស្ងាត់​ស្ងៀម​និង​មាន​សាមគ្គីភាព​»។

នៅ​ក្នុង​ក្រុង​ La Havane លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់​ អូបាម៉ា​ មាន​ប្រតិកម្ម​ដល់​ការ​វាយ​ប្រហារ​ទាំង​នេះ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ «យើង​នឹង​ធ្វើ​អ្វី​ដែល​ជា​ការ​ចាំ​បាច់​ដល់​មិត្ត​ប៊ែលហ្ស៊ិក​របស់​យើង​ ​ដើ​ម្បី​យក​ពួក​ជន​ដែល​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ទាំង​នេះ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស​»។

សេចក្តី​រាយការ​ណ៍​ព័ត៌មាន​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​១១នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ចំណត​យន្តហោះ​នោះ។​

លោក​អភិបាល​ក្រុង​ប្រ៊ុចសែល​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២០​នាក់​បាន​ស្លាប់​និង​៥៥​នាក់​ត្រូវ​បាន​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​រយៈពេល​ខ្លី ​បន្ទាប់​មក​នៅ​ឯ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​ Maelbeek នៅ​ជិត​ទីស្នាក់ការ​ធំ​នៃ​សហភាព​អឺរ៉ុប៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG