ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​​សាកលវិទ្យាធិការ​មួយ​នៅ​ហុងកុង


លោក Johannes Chan ​ជា​សាស្រ្តាចារ្យ​ ហើយ​និង​ជា​អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ច្បាប់​របស់​សាកលវិទ្យាល័យ​ហុងកុង។
លោក Johannes Chan ​ជា​សាស្រ្តាចារ្យ​ ហើយ​និង​ជា​អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ច្បាប់​របស់​សាកលវិទ្យាល័យ​ហុងកុង។

ការ​ខិតខំ​រយៈពេល​មួយ​ខែ​ដើម្បី​បំពេញ​តំណែង​ជាន់​ខ្ពស់​នៅ​ឯ​សាកលវិទ្យាល័យ​ទីក្រុង​ហុងកុង​បាន​ក្លាយ​ជាចំណុច​សំខាន់​សម្រាប់​ក្រុម​អ្នក​រិះគន់​ដែល​និយាយ​ថា ​វា ​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​ខាង​នយោបាយ​នៅ​ក្នុង​ដែនដី​មួយ​ដែល​មាន​ការ​ពេញចិត្ត​នឹង​ស្វ័យភាព​កាន់​តែ​ខ្លាំង​ឡើងៗ។

​កាល​ពី​ខែ​ធ្នូ គណៈកម្មាធិការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​បាន​ទទួល​ស្គាល់​លោក Johannes Chan ​ជា​សាស្រ្តាចារ្យ​ ហើយ​និង​ជា​អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ច្បាប់ ​ជា​ជម្រើស​របស់​ខ្លួន​ដើម្បី​ក្លាយ​ជាសាកលវិទ្យាធិការ​រង​របស់​សាកលវិទ្យាល័យ​នោះ។

​នៅ​សប្តាហ៍​នេះ ​បន្ទាប់​ពី​ពន្យារពេល​អស់​៩​ខែ ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​បាន​ច្រាន​ចោល​ការ​តែងតាំងលោក​ Chanជា​សាកលវិទ្យាធិការ​រងម្នាក់​ក្នុង​ចំណោម​សាកលវិទ្យាធិការ​រង​៥​នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​សម្ងាត់​ដែល​មាន​១២​សម្លេង​ទល់​នឹង​៨​សម្លេង​ដោយ​គ្មាន​ការ​ពន្យល់។ ក្រុម​ប្រឹក្សា​នោះ​រួម​មាន​និស្សិត​ និង​បុគ្គលិក​សាកលវិទ្យាល័យ ​ក៏ប៉ុន្តែ​ភាគ​ច្រើន​នៃ​សមាជិក​ក្រុមប្រឹក្សា​នេះ​មក​ពី​ស្ថាប័ន​ដទៃ ​រួម​មាន​សមាជិក​ដែល​បាន​ជ្រើស​តាំង​ដោយ​ប្រធាន​នីតិប្រតិបត្តិ​ដែល​លម្អៀង​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សាកលវិទ្យាល័យ ​មិន​ដែល​មាន​ការ​បដិសេធ​ការ​តែង​តាំង​គណៈកម្មាធិការ​សា្រវជ្រាវ​ទេ។ ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត ​ប្រធាន​សមាគម​និស្សិត ​ដែល​បាន​អង្គុយ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​បាន​បង្ហាញ​ថា ​លោក Chan ​ត្រូវ​បាន​បដិសេធ​ដោយ​មូលហេតុ​ពាក់​ព័ន្ធ​នានា​ដូចជា ​លោក​មិន​មាន​សញ្ញាបត្រ​បណ្ឌិត​ហើយ​ការ​តែងតាំង​លោក​នឹង​បណ្តាល​ឲ្យ​មាន​ការ​បែកបាក់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ។

​លោក Chan ​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​ និង​ជា​សាស្រ្តាចារ្យ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​មាន​ទំនាក់ទំនង​ជាមួយ​លោក Benny Tsai ​ដែល​ជា​សាស្រ្តាចារ្យ​ច្បាប់​ម្នាក់​ទៀត ​ដែល​ជា​អ្នកគាំទ្រ​ម្នាក់​ដ៏​សំខាន់​នៃ​ចល​នា Occupy Central Movement ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ៕

XS
SM
MD
LG