ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជំរុញ​ការ​ធ្វើ​លិខិត​ឆ្លងដែន​វ៉ាក់សាំង​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​របស់​ចិន


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​ឈរ​សម្រាក​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ផ្ដល់​វ៉ាក់សាំង​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

បន្ទាប់ពី​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​ទៅប្រទេស​ជិត​ ៧០ ចិន​កំពុង​ត្រៀម​ជំរុញ​លិខិត​ឆ្លងដែន​វ៉ាក់សាំង​របស់​ខ្លួន​ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​របស់​ជន​បរទេស​និង​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រទេស​ចិន​ដីគោកដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​របស់​ចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា លិខិត​ឆ្លងដែន​វ៉ាក់សាំង​នេះ​នឹង​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ជំនួញ​រួមទាំង​ពលរដ្ឋ​តៃវ៉ាន់​ដែល​ធ្វើ​ដំណើរ​ចេញ​ចូលប្រទេស​ចិន​ជា​ញឹកញាប់ត្រូវតែ​ចាក់​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុម័ត។ ប៉ុន្តែ​មនុស្ស​ជាច្រើន​ដែល​មាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​នេះ​បារម្ភ​អំពី​ប្រសិទ្ធភាព​ទាប​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm និង Sinovac បើប្រៀប​ធៀប​នឹង​វ៉ាក់សាំង​ដែល​ផលិត​នៅខាង​ក្រៅ​ប្រទេស​ចិន​ ហើយ​ពួកគេ​មាន​អារម្មណ៍​ថា​ នេះ​ជា​ការ​គាប​សង្កត់​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន​ដើម្បី​បាន​ចូល​ប្រទេស​ចិន។

អត្រា​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinovacមាន​ជាង​៥០​ភាគរយ​ រីឯ​អត្រា​ប្រសិទ្ធ ភាព​វ៉ាក់សាំង Sinopharm គឺ​៧៩%​ដែល​ទាប​ជាង​វ៉ាក់សាំងModernaនិងPfizerនិង​សូម្បី​តែ​វ៉ាក់សាំង Sputnik របស់​រុស្ស៊ី​ក៏​មាន​ប្រសិទ្ធភាព​លើស​៩០% ដែរ។ នេះ​បើ​តាម​របាយ​ការណ៍​របស់​កាសែតBloombergដែល​ដកស្រង់​ទិន្នន័យ​ពិសោធន៍​ពី​អ្នក​ស្រាវជ្រាវ​នៅ​ក្រៅ​ប្រទេស​ចិន។

ចិន​បាន​ចាប់ផ្តើម​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ចិន​សម្រាប់​ជន​បរទេស​នៅ​ទី ក្រុង​ប៉េកាំង​និង​ក្រុង​សៀងហៃ​កាលពី​ចុង​ខែ​មីនា។ កម្មវិធី​ស្រដៀង​គ្នា​នេះ​ថ្នាក់​ខេត្ត​បាន​ចាប់ ផ្តើម​នៅក្នុង​ខែ​មេសានៅ​ក្នុង​ទីក្រុងShenzhen ទីក្រុង Guangzhou ទីក្រុង Hangzhou និង ទីក្រុង Chongqing។

លើសពី​នេះ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​បាន​ប្រកាស​នៅថ្ងៃ​ទី ១៤ ខែ​មេសា​ថា ពលរដ្ឋ​តៃវ៉ាន់​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះឈ្មោះ​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​នៅឯ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​ដោយ​ប្រើ​លិខិត​អនុញ្ញាត​ស្នាក់នៅ​ឬ​វិញ្ញាបនបត្រ​នៃ​ការធានា​រ៉ាប់រង​សុខភាព​ចិន៕

XS
SM
MD
LG