ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ិចស៊ិក មុន​ពេល​លោក​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​អន្តោ​ប្រវេសន៍


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ិចស៊ិក ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិចស៊ិក​លោក Enrique Pena Nieto។

មុន​ពេល​ថ្លែង​សុន្ទរកថា​ពន្យល់​អំពី​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ិចស៊ិក ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិចស៊ិក​លោក Enrique Pena Nieto។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump កន្លង​មក លោក​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សំណើ​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិចស៊ិក​ដោយ​ឲ្យ​រដ្ឋាភិបាល​ម៉ិចស៊ិក​ជា​អ្នក​ចេញ​ថ្លៃ​សាងសង់។ លោក Nieto បាន​និយាយ​ថា រឿង​នេះ​គ្មាន​ផ្លូវ​នឹង​កើតឡើង​ទេ។

ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ឲ្យ​ដឹង​ថា លោក Nieto បាន​អញ្ជើញ​លោក Donald Trump និង​លោកស្រី Hillary Clinton ឲ្យ​មក​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ លោក Nieto បន្ថែម​ថា លោក​ជឿជាក់​លើ​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ជួយ​គាំទ្រ​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ម៉ិចស៊ិក​និង​ជា​ចម្បង​ជាង​នេះ​ទៀត​នោះ គឺ​ដើម្បី​ការពារ​ជនជាតិ​ម៉ិចស៊ិក​ទាំងអស់ មិន​ថា​ពួកគេ​រស់នៅ​ទី​ណា​នោះ​ទេ។

\មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​យុទ្ធនាការ​របស់​លោកស្រី Clinton នោះ​ទេ ទាក់ទិន​នឹង​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​លើក​នេះ។ ប៉ុន្តែ​ប្រធាន​ទំនាក់ទំនង​របស់​យុទ្ធនាការ​លោកស្រី Clinton អ្នកស្រី Jennifer Palmieri បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​រិះគន់​ការ​ថ្លែង​របស់​លោក Trump អំពី​ប្រទេស​ម៉ិចស៊ិក​ រួម​ទាំង​ការ​ថ្លែង​កាល​ពី​ឆ្នាំ​មុន ដែល​លោក Trumpនិយាយ​ថា ប្រទេស​ម៉ិចស៊ិក​ បាន​បញ្ជូន​ឧក្រិដ្ឋជន​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ទៀត​ផង៕

XS
SM
MD
LG