ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ម សុណង់ដូ ប្តេជ្ញា​បន្ត​ផ្សាយ​ព័ត៌មាន​ពិត​ដោយ​មិន​ញញើត

លោក​ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ បាន​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​«ហេឡូ​វីអូអេ» នៅ​ថ្ងៃច័ន្ទ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៣។ លោក បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់​វីអូអេ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ (រូបថត​ដោយ​អ៊ីម សុធារិទ្ធ វីអូអេ​ខ្មែរ)

ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ​ គឺ​ជា​វិទ្យុ​ឯករាជ្យ​មួយ​ដែល​មាន​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ វិទ្យុ​អាស៊ី​សេរី​និង​វិទ្យុបារាំង​អន្តរជាតិ​ផងដែរ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ នាយកវិទ្យុ​សំបុក​ឃ្មុំ​ដែល​ជា​វិទ្យុ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្តេជ្ញា​រក្សា​កម្មវិធី​វិទ្យុ​របស់​លោក​ដែល​រាយការណ៍​ពី​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​ឱ្យ​នៅ​ដដែល ​បើ​ទោះបី​ជា​លោក​ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ក៏ដោយ។​

លោក​ម៉ម សុណង់ដូ​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១២​និង​ដោះលែង​វិញ​កាលពី​ពាក់​កណ្តាល​ខែ​មិនា​ឆ្នាំ​នេះ​ដោយ​ព្យួរ​ទោស។ លោក​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​អស់បី​ដង​ដោយសារ​តែ​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រសើប​ដែល​មាន​ដូច​ជា​អំពើ​ពុករលួយ​និង​ការរឹបអូស​យក​ដីធ្លី​ប្រជាពលរដ្ឋ​ជាដើម។​

ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ​ គឺ​ជា​វិទ្យុ​ឯករាជ្យ​មួយ​ដែល​មាន​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ វិទ្យុ​អាស៊ី​សេរី​និង​វិទ្យុបារាំង​អន្តរជាតិ​ផងដែរ។

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ រដ្ឋ​ធានី​វ៉ាស៊ីនតោន​ជាមួយ​នឹង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​
កាលពីថ្ងៃ​ច័ន្ទ​លោក​ម៉ម សុណង់ដូ​បាន​បញ្ជាក់​ថា​លោក​នឹង​នៅ ​បន្ត​រក្សា​ឯករាជ្យ​ភាព​របស់​វិទ្យុ​លោក។​

​«អ្វី​ដែល​យើង​ធ្វើ​ហ្នឹង​គឺ​មិន​ចូលក្រោម​ឃ្លៀក​គណបក្ស​នយោបាយ​ណាទេ​តែ​មាន​ទិសដៅ​ច្បាស់​លាស់​គឺ​ការពារសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​សំឡេង​ព័ត៌មាន​ពី​វិទ្យុសំបុក​ឃ្មុំ​ហើយ​ជា​វិទ្យុ​មួយ​ឯករាជ្យ​ហើយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ»។
លោក​ម៉ម សុណង់ដូ ឆ្លើយ​សំណួរ​របស់​ប្រិយមិត្ត​អ្នក​ស្តាប់​ក្នុង​កម្មវិធី​«ហេឡូ​វីអូអេ» ​នៅ​ថ្ងៃច័ន្ទ​ទី២៧​ខែឧសភា ឆ្នាំ​២០១៣ ដែល​មាន​លោក ម៉ែន គីមសេង​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី។ (រូបថត​ដោយ​អ៊ីម សុធារិទ្ធ វីអូអេ​ខ្មែរ)

លោក​ម៉ម​សុណង់​ដូ​និយាយ​ថា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​តែ​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ដោយ​កុំ​ខ្លាច​ការ​គំរាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ហើយ​ត្រូវ​ហ៊ាន​ឈរ​តតាំង​ដើម្បី ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។​

«តាំងពី​ប៉ុន្មាន​អណត្តិ​ហើយ​រដ្ឋាភិបាល​ឬ​គណបក្ស​ដែល​គេ​ខ្លាំង​គេ​ប្រើ​ស្នៀត​តែមួយ​ហើយ​គណបក្ស​ប្រឆាំង​ក៏​ប្រើ​ស្នៀត​តែមួយ។ ស្នៀត​គណបក្ស​កាន់​អំណាច​នោះ​គឺ​ថា​ពេល​ណា​ដែល​គេ​មិន​ត្រូវ​ចិត្ត​គឺ​គេ​ទះតុ​ហើយ​ស្នៀត​របស់​អ្នក​ប្រជាធិបតេយ្យ​យើងឱ្យ​តែ​គេ​ទះ​តុ​គឺ​យើង​រត់​ចូល​ក្រោម​តុហើយ​មូលហេតុ​នេះ​ហើយ​ដែល​យើង​ចាញ់​គេ​រហូតហើយ​ត្រូវ​តែ​អ្នក​ប្រជាធិបតេយ្យ​ដូរ​ស្នៀត។ បើ​គេ​ទះតុ​ឱ្យ​បែក​តុ​ឱ្យ​គ្រេច​ដៃ​គេចុះ​គឺ​យើង​ងើបឡើង​យើង​មិន​ត្រូវ​ចូល​ក្រោម​តុ​តទៅទៀត​ទើប​អ្នក​ប្រជាធិបតេយ្យ​មាន​ជោគជ័យ»។​

លោក​ម៉ម សុណង់​ដូ​ក៏​បន្ថែម​ទៀត​ថា៖

«ពេល​ណា​ដែល​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​យើង​ត្រូវ​ធ្វើ​បាតុកម្ម​ប៉ុន្តែ​មិន​មែន​ត្រូវ​ធ្វើ​ហិង្សា​ទេ។​ យើង​ធ្វើ​បាតុកម្ម​ដែល​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​ធម្មនុញ្ញ​។ យើង​មិន​ទៅ វាយ​គេ​ទេ​យើង​សុខ​ចិត្ត​ឱ្យ​គេ​វាយយើង​ហើយ​យើង​សុខ​ចិត្ត​ចូល​គុក​សុខ​ចិត្ត​ឱ្យ​គេ​បាញ់​យើង​ទើប​យើង​បាន​សម្រេច។ ​ពេល​ណា​យើង​បាន​សម្រេច​ទើប​ពេលនោះ​អាច​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន»។​

លោកម៉ម សុណង់​ដូ​យល់​ថា​គណបក្ស​គ្រប់​គ្រង​អំណាច​បច្ចុប្បន្ន​អនុវត្ត​នូវ​យុទ្ធវិធី​មួយ​គឺ​បំបែក​ក្រុម​គ្រួសារ​បងប្អូន​និង​សង្គម​ឱ្យ​នៅឆ្ងាយ​ពី​គ្នា។

«ខ្ញុំ​ថា​បើ​របប​ហ្នឹង​នៅ​បន្ត​ទៅ​ទៀត​តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ? គ្រាន់​តែ​យើង​ចូល​គណបក្ស​ប្រជាជន​គេ​បំបែក​ជាតិ​យើង​ឱ្យ​ខុស​គ្នា​ហើយ​។ តែ​បងប្អូន​ខ្ញុំ​បង្កើត​ក៏​អត់​ហ៊ាន​និយាយ​ជាមួយ​ខ្ញុំ​ដែរ»។​
XS
SM
MD
LG