ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ដែលកាន់អំណាចយូរឆ្នាំគឺលោក អ៊ីលហាំ អាលីយ៉ូវ(Ilham Aliyev) បានឈ្នះឆ្នោតក្នុងអាណត្តិទី៤កាលពីថ្ងៃពុធក្នុងការបោះឆ្នោតមួយដែលគណបក្ស ប្រឆាំងបានធ្វើពហិកា។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបាននិយាយថាពួកគេសង្ឃឹមថាលោក អាលីយ៉ូវ នឹងឈ្នះសំឡេងឆ្នោតនៅទីបញ្ចប់ចំនួន៨៦ភាគរយ។ លោកបានថ្លែងតាមខ្លឹមសារដើមថា៖
«ខ្ញុំសូមអរគុណដល់ពលរដ្ឋរបស់ខ្ញុំដែលបានបោះឆ្នោតសម្រាប់សមិទ្ធិផលនានានិងជោគជ័យ»។ លោកថ្លែងដូច្នេះកាលពីយប់ថ្ងៃពុធនៅពេលដែលមានអ្នកគាំទ្រជាច្រើនបានបើកឡាន ហើយចុច ស៊ីផ្លេ ដើម្បីអបអរសាទរជ័យជម្នះនោះពាសពេញរដ្ឋធានី បាគូ។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបាននិយាយថាពួកគេមិនបានទទួលពាក្យបណ្តឹងអំពីការលួចបន្លំទេ ទោះបីជាមន្ត្រីគណបក្សប្រឆាំងបានរាយការណ៍ខ្លះៗអំពីការដែលមានក្រុមអ្នកបោះឆ្នោតមួយចំនួន បានបោះឆ្នោតច្រើនលើកក្តី។ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។
លោក អាលីយ៉ូវ ដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០០៣ ស្នងឳពុករបស់លោកដែល បានធ្លាក់ខ្លួនឈឺ នោះ បានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញពីរលើកតាមរយៈការបោះឆ្នោតប្រជាមតិដើម្បីអនុញាត ឲ្យលោកបន្តកាន់អំណាច៕