ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប្រកាស​ពី​ការ​ចល័ត​អាវុធ​និង​រថពាស​ដែក​ឆ្លងកាត់​រាជធានី​ភ្នំពេញ


រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​ នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​ នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

ក្នុងសេចក្តីជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៧ខែមករា​ ​សាលា​រាជ​ធានីភ្នំពេញ​បានអះអាងថា​ការ​ចល័ត​អាវុធ​ ​និង​រថពាស​ដែក​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​គម្រប់​ ​២០​ឆ្នាំ​ ​នៃ​ការ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក។

​អាជ្ញាធររាជធានីភ្នំពេញ​បានអំពាវនាវ​ឱ្យពលរដ្ឋ​មាន​ការស្ងៀមស្ងាត់​ ​និង​កុំ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចល័ត​អាវុធ​ ​និង​រថពាស​ដែក​របស់​កងទ័ពជើង​គោក​ ​ដែលគ្រោង​នឹង​ធ្វើ​ឡើង​ថ្ងៃ​ព្រហស្បតិ៍​ ​សប្តាហ៍​ខាង​មុខ​នេះ។​ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​ដែល VOA​ ​បាន​ទទួល។​

​ក្នុងសេចក្តីជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៧ខែមករា​ ​សាលា​រាជ​ធានីភ្នំពេញ​បានអះអាងថា​ការ​ចល័ត​អាវុធ​ ​និង​រថពាស​ដែក​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​គម្រប់​ ​២០​ឆ្នាំ​ ​នៃ​ការ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក។​ ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​នឹង​ចល័ត​អាវុធ​ ​និង​រថពាស​ដែក​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ ​ទៅ​ទីតាំង​ប្រារព្ធ​ពិធី​នៅ​ឯ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ ​ស្ថិត​ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍សែនជ័យ​ ​រាជធានី​ភ្នំពេញ។​

​ការ​ប្រារព្ធ​ខួប​គម្រប់​ ​២០​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ទើប​នឹង​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​នេះ ​ដើម្បី​បង្ហាញ​ពី​ ​«នយោបាយឈ្នះ-ឈ្នះ»​ ​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​បាន​បញ្ចប់​សង្រ្គាម​ក្នុង​ស្រុក​ទាំង​ស្រុង​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ ១៩៩៨ និង​ការ​ប្រារព្ធ «ខួប​ទី ៤០ ៧​មករា»​ ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ​ដើម្បី​រំឭក​ពីការ​ផ្តួលរំលំ​របប​ខ្មែរ​ក្រហម​របស់​ប៉ុល ពត​ ​ក្រោម​ការ​ជួយ​ពី​កងទ័ព​វៀតណាម៕

XS
SM
MD
LG