ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​រដ្ឋាភិបាល​សូម៉ាលី​៨​នាក់​និង​​សកម្ម​ប្រយុទ្ធ​១៤​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា


រូបឯកសារ៖ ទាហាន​សហភាពអាហ្វ្រិក​ពី​ប្រទេស​ប៊ូរុនឌី ឈរ​​តម្រង់​ជួរ​នៅរដ្ឋ​ធានីម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។
រូបឯកសារ៖ ទាហាន​សហភាពអាហ្វ្រិក​ពី​ប្រទេស​ប៊ូរុនឌី ឈរ​​តម្រង់​ជួរ​នៅរដ្ឋ​ធានីម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

សាក្សី​និង​មន្រ្តី​បាន​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នា​វាង​កងទ័ព​តំបន់​របស់​សូម៉ាលី​និង​ពួក​សកម្ម​ប្រយុទ្ធ​អាល់សាបាប់ ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​២២​នាក់​ស្លាប់។​

សាក្សី​និង​មន្រ្តី​បាន​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នា​វាង​កងទ័ព​តំបន់​របស់​សូម៉ាលី​និង​ពួក​សកម្ម​ប្រយុទ្ធ​អាល់សាបាប់ ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​២២​នាក់​ស្លាប់។​

ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​និរតី​សូម៉ាលី​នេះ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ពួក​សកម្ម​ប្រយុទ្ធ​អាល់សាបាប់​ដែល​មាន​អាវុធ​ធុន​ធ្ងន់បាន​ប៉ុន​ប៉ង​វាយ​លុក​យក​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​តំបន់​ឆក​សមុទ្រ។​

មន្ត្រី​រដ្ឋាភិបាល​សូម៉ាលី​ម្នាក់​បាន​ប្រាប់​វីអូអេ​ភាសា​សូម៉ាលី​ថា ​ពួក​ទាហាន​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​អស់​រយៈ​ពេល​ជាង​៦​ម៉ោង​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយ​ប្រហារបួន​មុខ​ព្រួញ​លើ​មូល​ដ្ឋាន​ទ័ព។​

លោក​ឧត្តមសេនីយ៍​ Osman Nurow​ និយាយ​ថា៖ ​«ពួក​គេ​បាន​វាយ​ប្រហារ​យើង​បួន​មុខ​ព្រួញ​ដោយ​មាន​គោល​បំណង​កាន់​កាប់​មូលដ្ឋាន​របស់​យើង​នៅ​ប្រហែល​ម៉ោង​៧​ព្រឹក។ ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​បំផុត​រយៈ​ពេល​ប្រាំ​ម៉ោង ​យើង​បាន​បង្ខំពួក​គេ​ឱ្យ​ដក​ចេញ​ហើយ​បាន​បង្ខំ​ពួក​គេរត់​ប្រាស​អាយុ»។​

លោក ​Nurow ​បាន​និយាយ​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ដែល​បញ្ជូន​មកពី​មូល​ដ្ឋាន​យោធា​នៅ​ក្រុង​ Baidoa ​ក្បែរ​នោះ​បាន​ជួយ​ពង្រឹង​មូលដ្ឋាន​នេះ​ភ្លាមៗ​ដោយ​បាន​ចូល​រួម​ក្នុង​សមរភូមិ ​ហើយ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាង​ហោច​ណាស់​១៤​នាក់។​

លោក​ Abdiaziz Hassan Mohamed ​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ថ្មី​បាន​និយាយ​ថា ​កង​កម្លាំង​តំបន់​បាត់​បង់​ទាហាន​៨​នាក់​នៅ​ក្នុង​សមរភូមិ​នេះ។​

សាក្សី​ឯករាជ្យ​ជា​ច្រើន​ដែល​វីអូអេ​បាន​ទាក់​ទង​បាន​បញ្ជាក់​ការ​អះអាង​របស់​រដ្ឋាភិបាល​ ដោយ​និយាយ​ថា​ ពួក​គេ​បាន​ឃើញ​សាក​សព​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាង​ហោច​ណាស់​១៤​នាក់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG