ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាង​ហោចណាស់​សាកសព​ ៤៦ ​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​កន្ទុយ​ឡាន​ដឹក​ទំនិញ​ក្នុង​រដ្ឋ​ Texas


ប៉ូលីស និងអ្នកសង្គ្រោះធ្វើការនៅកន្លែងដែលក្រុមមន្ត្រីបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានគេរកឃើញថាបានស្លាប់ ហើយអ្នកផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺទាក់ទងនឹងកំដៅ បន្ទាប់ពីរថយន្តដឹកទំនិញដែលមានផ្ទុកជនចំណាកស្រុកត្រូវបានគេរកឃើញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
ប៉ូលីស និងអ្នកសង្គ្រោះធ្វើការនៅកន្លែងដែលក្រុមមន្ត្រីបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានគេរកឃើញថាបានស្លាប់ ហើយអ្នកផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺទាក់ទងនឹងកំដៅ បន្ទាប់ពីរថយន្តដឹកទំនិញដែលមានផ្ទុកជនចំណាកស្រុកត្រូវបានគេរកឃើញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរ​នៅ​រដ្ឋ​ Texas ​នៅ​ភាគខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ជន​ចំណាក​ស្រុក​ចំនួន​ ៤៦​ នាក់​បាន​ស្លាប់​នៅ​ក្នុង​កន្ទុយ​ឡាន​ដឹក​ទំនិញ​មួយ​កាលពី​ថ្ងៃ​ចន្ទ។ ​លោក ​Charles Hood ​ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ ​នៅ​ទីក្រុង​San Antonio​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​មនុស្ស​១៦​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ទាក់ទង​នឹង​កំដៅ​ ក្នុង​នោះ​មាន​កុមារ​៤​នាក់​ផង​ដែរ។​

កន្ទុយ​ឡាន​ដឹក​ទំនិញ​នោះ​ត្រូវ​បាន​រកឃើញ​នៅ​ជាប់​ផ្លូវដែក​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាងត្បូង​ជាយ​ក្រុង ​San Antonio។​ កំដៅ​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ឡើង​ដល់​៣៩​អង្សាសេ​កាលពី​ថ្ងៃច័ន្ទ ​ដោយ​មាន​សំណើម​ខ្លាំង។​

ប៉ូលិស​ San Antonio ​បាន​និយាយ​ថា ​ពួកគេ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា តើ​មនុស្ស​នៅ​ក្នុង​កន្ទុយ​ឡាន​ដឹក​ទំនិញ​នោះ​មក​ពីណា។ ​អាជ្ញាធរ​សហ​ព័ន្ធ​ទទួល​បន្ទុក​ស៊ើប​អង្កេត​រឿង​នេះ។​ រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិកស៊ិក ​លោក​ Marcelo Ebrard ​បាន​សរសេរ​ថា ​មន្ត្រី​កុងស៊ុល​ម៉ិកស៊ិក ​ដែល​បាន​ទៅ​តំបន់​នោះ​បាន​ឱ្យ​ដឹង​ថា​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​មាន​ជនជាតិ​ហ្គាតេម៉ាឡា​ពីរ​នាក់។​

លោកEbrard​ បាន​និយាយ​ថា​ កន្ទុយ​ឡានដឹក​ទំនិញ​នោះ​មាន​ស្លាក​លេខ​សហ​រដ្ឋ​អាមេរិក​ ហើយ​ឧបទ្ទវ​ហេតុ​នេះ​ទំនង​ជា​ស្នាដៃ​របស់​អ្នកជួញ​ដូរ​មនុស្ស។​ អភិបាល​ក្រុង ​San Antonio ​លោក ​Ron Nirenberg​ បាន​ហៅ​ស្ថានភាព​នេះ​ថា ​«សោកនាដ​កម្ម​ដ៏​រន្ធត់​របស់​មនុស្សជាតិ»។​

លោក​Nirenberg ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​«វាជា​សោកនាដ​កម្ម ។​តាម​យើង​ដឹង​មាន​មនុស្ស​៤៦ ​នាក់​បាន​ស្លាប់។​ ពួកគេ​មាន​គ្រួសារ ​ដែល​ទំនង​ជា​ព្យាយាម​ស្វែងរក​ជីវិត​ដែល​ប្រសើរ​ជាង​នេះ»។​

ក្នុង​ឆ្នាំ ២០១៧​ ជន​ចំណាក​ស្រុក​ចំនួន​១០​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជាប់​នៅ​ក្នុង​កន្ទុយ​ឡាន​ដឹក​ទំនិញ​ដែល​ប៉ូលិស ​San Antonio ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណត​រថយន្ត​នៅ​ហាង​ Walmart ។​ អ្នក​បើកបរ​រថយន្ត​នោះ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​តួ​នាទី​ក្នុង​ប្រតិបត្តិការ​រត់​ពន្ធ​មនុស្ស៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​from The Associated Press និង Reuters)

XS
SM
MD
LG