ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ពិការ​ជើង​ទាំង​សង​ខាង​អាច​ឡើង​ដល់​កំពូល​ភ្នំ​ អេវ៉ឺរេស


លោក Xia Boyu ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន AFP នៅ​ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់ កាលពី​ថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០១៨។
លោក Xia Boyu ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន AFP នៅ​ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់ កាលពី​ថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០១៨។

រដូវកាល​ឡើង​លើ​កំពូល​ភ្នំ អេវ៉ឺរេស បាន​មក​ដល់​ទៀត​ហើយ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ មាន​អ្នក​ឡើង​ភ្នំ​យ៉ាង​ហោច​ណាស់​៣០​នាក់​ បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ ដែល​ក្នុង​នោះ​ក៏​រួម​មាន​អ្នក​ឡើង​ភ្នំ​ពិការ​ជើង​ទាំងពីរ​ជនជាតិ​ចិន​ និង​ជនជាតិ​អូស្ត្រាលី​ ម្នាក់​ដែល​បាន​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់‍ៗ​បំផុត​នៅ​គ្រប់​ទ្វីប​ទាំងអស់​ផង​ដែរ។

លោក Xia Boyu ដែល​ជា​អ្នក​ឡើង​ភ្នំ​ជនជាតិ​ចិន បាន​ក្លាយ​ទៅ​ជា​ជនពិការ​ជើង​ទាំងសងខាង​ដំបូងបង្អស់ដែល​អាច​ឡើង​ដល់​កំពូល​ភ្នំ​នេះ​ពី​ខាង​ប្រទេស​នេប៉ាល់។ ជនពិការ​ជើង​ទាំង​សងខាង​ម្នាក់​ទៀត​គឺ​លោក Mark Inglis មក​ពី​ប្រទេស​នូវែលសេឡង់ បាន​ឡើង​ដល់​កំពូល​ភ្នំ អេវ៉ឺរេស ពី​ខាង​តំបន់​ទីបេ កាល​ពី​ឆ្នាំ​២០០៦។

លោក Xia ដែល​មាន​អាយុ ៦៩ឆ្នាំ ក៏​បាន​ក្លាយ​ទៅ​ជា​ជនពិការ​ជើង​ទាំងសងខាង​ដែល​មាន​វ័យ​ចាស់​ជាង​គេ​បំផុត​ដែល​អាច​ឡើង​ដល់​កំពូល​ភ្នំ​នេះ។ លោក​ធ្លាប់​សាក​ឡើង​ភ្នំ​នេះ​កាល​ពី​ឆ្នាំ​១៩៧៥ ប៉ុន្តែ​លោក​បាន​បាត់បង់​ជើង​ទាំង​សងខាង​ក្នុង​អំឡុង​ពេល​ឡើង ដោយសារ​តែ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​ជាលិកា​ជើង​របស់​លោក​ងាប់​រហូត​ធ្វើ​ឲ្យ​លោក​ពិការ​ជើង​ទាំង​សងខាង។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ Xinhua របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា លោក Xia បាន​ព្យាយាម​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​នេះ​ក្នុង​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​មិន​អាច​សម្រេច​ជោគជ័យ​បាន​ ហើយ​ទើប​តែ​សម្រេច​ជោគជ័យ​ក្នុង​ពេល​នេះ៕

XS
SM
MD
LG