ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាង​ហោច​ណាស់​មនុស្ស​២១​នាក់​ស្លាប់​ក្នុង​ព្យុះ​ Hagupit


ទិដ្ឋភាព​ទូទៅ​នៃ​ផ្ទះ​ដែល​ខូចខាត​ដោយ​ព្យុះ​ទីហ្វុង​ Hagupit នៅ​ភាគ​ខាង​កើត​នៃ​កោះ​ Samarនៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤។
ទិដ្ឋភាព​ទូទៅ​នៃ​ផ្ទះ​ដែល​ខូចខាត​ដោយ​ព្យុះ​ទីហ្វុង​ Hagupit នៅ​ភាគ​ខាង​កើត​នៃ​កោះ​ Samarនៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤។

កាកបាទ​ក្រហម​ហ្វីលីពីន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មនុស្ស​យ៉ាងហោច​ណាស់​ក៏​២១​នាក់ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ព្យុះ​សង្ឃរា​ដ៏​ខ្លាំង​មួយ ​បាន​បក់​បោក​នៅ​លើ​កោះ​មួយ​។

​លោក Gwendolyn Pang អគ្គ​លេខា​ធិការ​កាកបាទ​ក្រហម​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ជន​រងគ្រោះ​យ៉ាង​ហោច​ណាស់ក៏​១៨​នាក់​ដែរ ​បាន​ស្លាប់​នៅ​ភាគ​ខាង​កើត​នៃ​កោះ Samar ​ដែល​នៅ​ទី​នោះ​ព្យុះ​សង្ឃរា Hagupit ​បាន​បក់​បោក​នៅ​លើ​ដី​គោក​កាល​ពី​យប់​ថ្ងៃសៅរ៍។

​ចំនួន​មនុស្ស​ស្លាប់នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ កើតមាន​ឡើង​ខណៈ​ពេល​ដែល​រដ្ឋ​ធានី​ម៉ានីល ​ត្រៀម​ខ្លួន​នឹង​ការ​មក​ដល់​នូវអ្វី​ដែល​ឥឡូវ​នេះ​ក្លាយ​ជា​ខ្យល់​ព្យុះ​ត្រូ​ពិកនៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ នៅពេល​ដែល​ព្យុះ​សង្ឃរា​នេះ​បន្ត​ធ្វើ​ចល​នា​យឺត​ៗ​កាត់​ប្រទេស​ហ្វីលីពីន។

​សាលា​រៀន ​បាន​បិទ​ទ្វារ​បណ្តោះ​អាសន្ន ​ហើយ​ផ្សារ​ភាគ​ហ៊ុន​បាន​បិទ បុគ្គលិកការិយាល័យ​និង​រដ្ឋាភិបាល​ជា​ច្រើន ​ត្រូវ​បាន​ប្រាប់​ឱ្យ​ស្ថិត​នៅ​ផ្ទះ ​ហើយ​ជើង​យន្តហោះ​ពាណិជ្ជកម្មជា​ច្រើន​ ត្រូវ​បាន​លប់​ចោល។

​ព្យុះ​សង្ឃរា ​បាន​ចុះ​ខ្សោយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​បន្ទាប់​ពី​បោក​បក់​នៅ​ដីគោក​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​ដោយធ្វើ​ឱ្យ​របើក​ដំបូល​អាគារ ​ធ្វើ​ឱ្យ​លើ​ដាច់​ខ្សែ​ភ្លើង​នៅ​ក្នុង​ខេត្ត​នានា​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ​ហើយ​និង​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់៣​នាក់​ស្លាប់។

​ក្រុម​អ្នក​ព្យាករណ៍​អាកាស​ធាតុ​និយាយ​ថា ​ព្យុះ Hagupit ​ដែល​បាន​ធ្វើ​ចលនា​ទៅ​កាន់ទិស​ពាយ័ព្យ​ក្នុង​ល្បឿន​១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ហើយ​អាច​ចំណាយ​ពេល​ប្រហែល​៣​ថ្ងៃ​ដើម្បី​ឆ្លង​កាត់​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG