ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តារដ្ឋាភិបាលអាស៊ី ​ផ្តល់ប្រាក់ជំនួយ​ដើម្បី​ទប់ទល់​និង​អតិផរណា


អ្នកលក់​បន្លែ​ម្នាក់នេះ​ឈ្មោះ​ វិជ័យ កុមារ (Vijay Kumar) រង់ចាំ​អ្នកទិញ​​នៅ​តូប​លក់​បន្លែ​​របស់​គាត់​ ក្នុង​​ផ្សារ​មួយ​ក្នុង​ទីក្រុង​ញូឌេលី​ ប្រទេស​ឥណ្ឌា។​
អ្នកលក់​បន្លែ​ម្នាក់នេះ​ឈ្មោះ​ វិជ័យ កុមារ (Vijay Kumar) រង់ចាំ​អ្នកទិញ​​នៅ​តូប​លក់​បន្លែ​​របស់​គាត់​ ក្នុង​​ផ្សារ​មួយ​ក្នុង​ទីក្រុង​ញូឌេលី​ ប្រទេស​ឥណ្ឌា។​

វត្ថុ​ប្រើប្រាស់ កំពុង​ឡើងថ្លៃ​យ៉ាង​ឆាប់​រហ័ស នៅ​ក្នុងតំបន់​ អាស៊ី​ហើយ​មនុស្ស​ជាច្រើន​ខិតខំ​សំចៃ​ប្រាក់​ មិន​ហ៊ាន​ចាយវាយ​ច្រើន។ ​តែ​ អ្នក​ស្រី​ Heda​ Bayron​ រាយការណ៍ ​ពី​ទីក្រុងហុងកុង​ ​ថា​រដ្ឋាភិបាល​ជា​ច្រើន​បាន​ផ្ដល់​ជំនួយ​ជា​ លុយ​សុទ្ធ ​ឬ ​ជា​ជំនួយឧបត្ថម្ភ​ សម្រាប់​ប្រេង​ឥន្ទនៈ​និង​ អាហារ​ចាំបាច់​ ដើម្បី​សម្រាល​ភាពលំបាក​ដល់​ប្រជា​ពលរដ្ឋ។

នៅ​ក្នុង​ប្រទេស​ថៃ ​អ្នក​លក់​អាហារ​ និយាយ​ថា​ អតិ​ផរណា​ ឬ​ទំនិញ​ឡើង​ថ្លៃ​បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

«ហេតុ​ដូច្នេះ​ហើយ​ បុរស​នេះ​ និយាយ​ថា​ គាត់​ក៏​តម្លើង​ថ្លៃ​ គុយទាវ​របស់​គាត់​ដល់​១៦​សេន ឬ​៥ ​បាត​ដោយសារ​តែ​ប្រេង​ឆា​ តម្លៃ​មាន់ ​និង ​សាច់​ជ្រូក​ ឡើងថ្លៃ»។

អ្នកលក់​ ចេក​ឆាប នេះ​និយាយ​ថា ​គាត់​កាត់​បន្ថយ​ចំនួន​ចេក​គាត់​លក់​ តាមម្លៃ ​៣២​ សេន​ សម្រាប់​ ចេក ២០ ដុំ ​ឲ្យមក​នៅ​ត្រឹម​ ១៥ ដុំ។

Frederico​ Gil​ Sander សេដ្ឋសាស្រ្ដ​វិទូ​ នៃធនាគារ​ពិភពលោក​ ប្រចាំ​ប្រទេស​ថៃ ​ថ្លែងថា៖

«អ្វី​ដែល​យើង​មើលឃើញ​គឺ ​ដោយ​សារ​តែ​សេដ្ឋ​កិច្ច​មិន​ដំណើរការ​ល្អ មនុស្ស​អាច​យល់​ថា​គេ​អាច​ទប់ទល់​បាន​ ទៅ​នឹង​តម្លៃ​ឡើង​ថ្លៃ​ តែគេ​មិន​អាច​ទប់ទល់​បាន​រហូត​ដល់​ មួយរយ​ភាគរយ​ទេ»។

ផល​ដំណាំ​មិនល្អ ភាព​តានតឹង​នយោបាយ​ និង​សេចក្ដី​ត្រូវការ​មាន​កាន់​តែច្រើន​បាន​បំផ្លាញ​ថវិកា​របស់​គ្រួសារ​ជា​ច្រើន។ ​ភាគ​ច្រើន​ នៃ​គ្រួសារ​ទាំង​នោះ​ឃើញ​ថវិកា​របស់​ខ្លួន​កាន់តែ​រួញ​ទៅៗ។

នៅ​ពេល​ដែល​ប្រេង​ឡើង​ថ្លៃ​លឿន​ដូច​ព្រួញ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះដោយសារ​ តែ​ស្ថាន​ការ​តាន​តឹង ​នៅ​ក្នុង​តំបន់​មជ្ឃឹម​បូព៌ា​ រដ្ឋាភិបាល​ថៃ​បាន​កម្រិត​តម្លៃ​ប្រេង​ម៉ាស្សូត សម្រាប់ ​រថយន្ដ​កាមីញ៉ុង ដឹក​ជញ្ជូន​ទំនិញ​ពីខេត្ដ​ចូល​មក​ក្នុង​ទីក្រុង​មិនឲ្យ​លើសពី​ ៩៦​ សេន​ ក្នុង​មួយ​លីត្រ។

ប្រទេស​ឥណ្ឌូនេស៊ី​ បាន​សម្រេច​នឹង​ពន្យា​ពេល​គំរោងការ​កាត់​បន្ថយ​ជំនួយ​ឧបត្ថម្ភប្រេង។ ​ហើយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពិន ​រដ្ឋាភិបាល​បាន​អនុម័ត​ប្រើ​ថវិកា​ ១១​លាន​កន្លះ​ដុល្លារ​ជា​ជំនួយ​ប្រេង​ ដល់​ម្ចាស់​រថយន្ដ​ដឹក​ជញ្ជូន​ សាធារណជន។

នៅ​ទីក្រុង​ហុងកុង ​ដែល​ជា​ទីក្រុង​ទិញ​ចូល​អាហារបរិភោគ​សឹង​តែ​ទាំងអស់​នោះទំនិញឡើងថ្លៃដល់កម្រិតខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ជាង​ ៣០​ ខែ​ កាល​ពី​ខែ​កុម្ភះ។

ការ​ខ្វះខាត​និង ​សេចក្ដី​ត្រូវការ​កាន់តែ​ច្រើន​ នៅ​ក្នុង​ប្រទេស​ចិន​ដីគោក​ ប្រភព​អាហារ​ភាគច្រើន​មក​ពី​ទីក្រុង​ហុងកុង ​បាន​រាលដាល​ដល់​ទីនេះ​។ ផ្លែ​ត្រប់​មួយ​ អាច​លក់តម្លៃ​ជាង​មូយ​ដុល្លារ​ នៅ​ក្នុង​ទី​ផ្សារ​នៅ​ពេលនេះ។

ដោយសារ​តែ​ប្រទេស​អាស៊ី​ជាច្រើន​ពើបប្រទះ​នឹង​ការលំបាក​ ក្នុង​ការ​ទប់ស្កាត់​មិនឲ្យ​តម្លៃ​វត្ថុ​ឡើងខ្ពស់ ​លោក​ Sander​ នៃ​ធនាគារ​ពិភពលោក​ និយាយថា​ អតិផរណា ​បាន​ធ្វើឲ្យ​រឿង​ ថាមពល​មាន​ប្រសិទ្ធភាព​ និង​ ផលិតផល​កសិកម្ម​ ឋឹត​នៅលើ​របៀបវារះ​ ដ៏​ខ្ពស់​ របស់​រដ្ឋាភិបាល​អាស៊ី។

«ក្នុង​រយះ​ពេល​យូរ​ យើង​ភ្ជាប់​អតិផរណា​នេះ​ ទៅនឹង​ ការកើន​ផលិតផល​កសិកម្ម​ដោយសារ​តែមាន​មនុស្ស​ច្រើន​ត្រូវការ​អាហារ​បរិភោគ។​ យើង​ត្រូវការ​ឆ្លើយតប​ ដោយ​ផ្ដល់​ការ​ផ្គត់ផ្គង់​ ដើម្បី​ធ្វើឲ្យ​កសិករផលិត​អាហារ​ឲ្យ​បាន​ច្រើន​ ហើយ​ ខ្ញុំ​យល់​ថា​ យើង​មាន​សេចក្ដី​សង្ឃឹម​ច្រើន​ចំពោះ​រឿង​នេះ។ ហើយ​ម្យ៉ាង​ទៀត​ អំពី​ស្ថានការ​ប្រេង​ឥន្ទនៈបើយើង​ត្រូវការ​ប្រេង​ឥន្ទនៈ​តិច ហើយ​តម្លៃ​ប្រេង​ខ្ពស់​ យើង​ក៏​មិន​ខាតបង់​ច្រើន​ដែរ»។

អង្គការសហប្រជាជាតិ ​កាក់ស្មាន​ថា​ រវាង​មនុស្ស ​ពី ​១០​ លាន ​ ទៅ ​៤២ ​លាន​នាក់​ នៅ​តំបន់​អាស៊ី ​នឹង​បាន​ត្រូវ​រុញច្រាន​ចូលទៅ​ក្នុង​ភាពក្រីក្រ ឬ​ ឃាត់ឃាំង​ជន​ទាំងនោះ​ មិនឲ្យ​ចេញ​ពី​ភាព​ក្រីក្រ​បាន​ ក្នុងឆ្នាំនេះ​ ពីព្រោះ​តែ​ទំនិញ​ឡើងថ្លៃ។​ ៚

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក

XS
SM
MD
LG