ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​បារម្ភ​ខ្លាំង​ចំពោះ​កំណើន​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


ផ្ទះសម្បែងត្រូវបានបំផ្លាញនៅក្បែរភូមិ Aung Bar Lay Village នៃខេត្ត Kachin ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរងការផ្ទុះអំពើហិង្សា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។
ផ្ទះសម្បែងត្រូវបានបំផ្លាញនៅក្បែរភូមិ Aung Bar Lay Village នៃខេត្ត Kachin ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរងការផ្ទុះអំពើហិង្សា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។

នៅ​មុន​ជំនួប​រដ្ឋមន្ត្រីការបរទេស​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី សមាគម​អាស៊ាន​បាន​បង្ហាញ​ «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​អំពើ​ហិង្សា​ដែល​បន្ត​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ ចេញ​ផ្សាយកាល​ពី​ថ្ងៃ​អង្គារ។

សេចក្តី​ថ្លែង​ការណ៍​ឱ្យ​ដឹង​ថា​ អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នាពេល​ថ្មីៗ​នេះ រួម​ទាំង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ពន្ធនា​គារ​អ៊ិនសេន ការ​វាយ​ប្រហារ​គ្នាក្នុ​ងរដ្ឋ​ការ៉ែន និង​សេចក្តី​រា​យ​ការណ៍​ថ្មីៗបំផុតស្តី​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​រដ្ឋ​កាជីន ចំលើ​ទី​ប្រជុំ​ជន​ស៊ីវិល​ដែល​បណ្តាលឱ្យ​មា​ន​អ្នក​រង​របួស និង​ស្លាប់​ជា​ច្រើន​នាក់។

សមាគម​អាស៊ាន​បញ្ជាក់​ថា៖ «យើង​កត់​សម្គាល់​ឃើញ​ដោយ​ភ័យ​ព្រួយ​នូវ​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា ក្នុង​រយៈ​ពេ​លថ្មីៗនេះ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្ស​ធម៌​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា កាន់​តែ​យ៉ាប់​យ៉ឺ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ ​៥ ចំណុច​របស់​អាស៊ាន និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ​ង​ដែរ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​បេសកជន​ពិសេសនៃ​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា ក្នុង​ការ​នាំ​មក​នូវ​វឌ្ឍនភាព​សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ចំណុច​នេះ»។

សមាគម​អាស៊ាន​ក៏​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​មាន​ការ​អត់​ធ្មត់​ជា​អតិបរមា និង​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​អាស៊ាន​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃ​ព្រហស្បតិ៍ ទី​ ២៧ ខែ​តុលា ឆ្នាំ​ ២០២២​ នេះ ដើម្បី​ស្វះ​ស្វែង​រក​មធ្យោ​បាយ​ថ្មី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

កិច្ច​ពិភាក្សា​នៅ​ទីក្រុងហ្សាការតា​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​អនុវត្ត​នូវចំ​ណុច​ឯកច្ឆន្ទ​ទាំង ៥ របស់​មេដឹកនាំ​អាស៊ាន ដែល​រួម​មាន​ទាំង​មេដឹក​នាំ​យោធា​ភូមា​ផង កាល​ពី​ខែ​មេសា ឆ្នាំ​មុន ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​ក្រុម​យោធា​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១​ មក។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នា​សប្តាហ៍​នេះ ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​មេដឹកនាំ​កំពូល​របស់​សមាគម​មួយ​នេះ ដែល​ធ្វើ​ឡើង​នា​ខែ​វិច្ឆិកា​ខាង​មុខ ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​ ៥​ ចំណុច។​ ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG