ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧត្ដម​មន្ត្រី​ការ​ទូត​អាស៊ាន​បើក​ឆាក​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ភ្នំពេញ​ ជាមួយ​នឹងការចូលរួមមានកម្រិតពី​របបភូមា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ច​ប្រជុំ​ចង្អៀត​នៃ​ប្រមុខ​ការ​ទូត​អាស៊ាន​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ រាជធានី​ភ្នំពេញ​ ជាមួយ​នឹង​ការ​ប្រជុំ​នៃ​ឧត្ដម​មន្ត្រី​ ឬ​មន្ត្រី​បច្ចេក​ទេស​ជាន់​ខ្ពស់​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក។ ​របប​សឹក​ភូមា​បាន​បដិសេធ​ការ​ចូលរួម​ ក្រោយ​អាស៊ាន​អនុញ្ញាត​ឱ្យ​ខ្លួន​ចូល​រួម​ត្រឹម​កម្រិត​មន្ត្រី​បច្ចេក​ទេស​មិន​មែន​នយោបាយ។​ តែយ៉ាងណា មន្ត្រី​ការទូតកម្រិតបច្ចេកទេស​ភូមា​​​នៃក្រសួងការបរទេសដែលគ្រប់គ្រងដោយរបបសឹក បាន​ត្រូវ​គេ​ដឹង​ថា​បាន​ចូលរួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រីកាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែរ តាម​រយៈ​ប្រ​ព័ន្ធ​វីដេអូ។​ ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នេះ​ លោក ប្រាក់​ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នឹង​ថ្លែង​អំពី​របៀប​វារៈ​គន្លឹះៗ​និង​គម្រោង​សមិទ្ធផល​ដែល​ទីក្រុង​ភ្នំពេញ​ប្រាថ្នា​សម្រេច​ឱ្យ​បាន​ក្នុង​នាម​ជា​ប្រធាន​អង្គការ​ថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​នេះ៕

កិច្ច​ប្រជុំ​ចង្អៀត​នៃ​ប្រមុខ​ការ​ទូត​អាស៊ាន​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ រាជធានី​ភ្នំពេញ​ ជាមួយ​នឹង​ការ​ប្រជុំ​នៃ​ឧត្ដម​មន្ត្រី​ ឬ​មន្ត្រី​បច្ចេក​ទេស​ជាន់​ខ្ពស់​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក។ ​របប​សឹក​ភូមា​បាន​បដិសេធ​ការ​ចូលរួម​ ក្រោយ​អាស៊ាន​អនុញ្ញាត​ឱ្យ​ខ្លួន​ចូល​រួម​ត្រឹម​កម្រិត​មន្ត្រី​បច្ចេក​ទេស​មិន​មែន​នយោបាយ។​ មន្ត្រី​ការទូតកម្រិតបច្ចេកទេស​ភូមា​បាន​ត្រូវ​គេ​ដឹង​ថា​បាន​ចូលរួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រីកាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែរ តាម​រយៈ​ប្រ​ព័ន្ធ​វីដេអូ។​ ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នេះ​ លោក ប្រាក់​ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នឹង​ថ្លែង​អំពី​របៀប​វារៈ​គន្លឹះៗ​និង​គម្រោង​សមិទ្ធផល​ដែល​ទីក្រុង​ភ្នំពេញ​ប្រាថ្នា​សម្រេច​ឱ្យ​បាន​ក្នុង​នាម​ជា​ប្រធាន​អង្គការ​ថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG