ការលក់កាហ្វេតាមផ្លូវកាន់តែកើនច្រើនឡើងនៅរាជធានីភ្នំពេញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារកាហ្វេនៅកម្ពុជាកាន់តែវិវវឌ្ឍគួរឲ្យកត់សម្គាល់ ដែលនិន្នាការមួយនេះមិនត្រឹមតែជាហាងកាហ្វេបែបទំនើបប៉ុណ្ណោះទេ ថែមទាំងតូបកាហ្វេខ្នាតតូចនៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញផងដែរ។ អ្នកលក់កាហ្វេខ្នាតតូចមួយចំនួន បានប្រាប់វីអូអេអំពីភាពងាយស្រួលនៃការបើកលក់កាហ្វេបែបនេះ ដែលពួកគេថា កំពុងជួយដល់ជីវភាពរបស់ពួកគេផងដែរ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕