អ្នកលក់កាហ្វេខ្នាតតូចមួយចំនួន បានប្រាប់វីអូអេអំពីភាពងាយស្រួលនៃការបើកលក់កាហ្វេបែបនេះ ដែលពួកគេថា កំពុងជួយដល់ជីវភាពរបស់ពួកគេផងដែរ។
ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។
លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។
ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖
លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីដងវែង ដែលជាឧបករណ៍តន្ត្រីវ័យចំណាស់របស់ខ្មែរ តាំងពីលោកមានអាយុ១៩ឆ្នាំ ដោយសារការស្រឡាញ់ចាប៉ី និងសំឡេងចេញពីឧបករណ៍នេះ។
មន្រ្តីក្រសួងការងារបានអំពាវនាវឱ្យនិយោជកផ្សេងទៀតបង្កើតទារកដ្ឋានមើលថែទាំកូនៗរបស់កម្មករនិយោជិត ដើម្បីចូលរួមលើកទឹកចិត្តកម្មករនិយោជិតឱ្យបំពេញការងារបានល្អ។
ទារកដ្ឋាននេះមានទីតាំងស្ថិតក្នុងក្រុមហ៊ុនអ៊ីលីថិច Ealytex Garment នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កាលពីឆ្នាំ២០២២ មានការប៉ាន់ប្រមាណថាខ្មែរឥស្លាមក្នុងប្រទេសកម្ពុជាមានចន្លោះពី៣៣ម៉ឺនទៅ៨៣ម៉ឺននាក់ គឺប្រមាណ២ទៅ៥%នៃប្រជាជនកម្ពុជាសរុប ដែលមានប្រមាណ១៦លាន៧សែននាក់។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសបារំាងកំពុងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការណ៍ពិតចំពោះករណីនេះ»។
ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អង្គការលីកាដូធ្លាប់បានលើកឡើងម្តងរួចហើយអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះកាលពីឆ្នាំ ២០១០ ហើយខាងពន្ធនាគារក៏បានចូលរួមធ្វើកំណែទម្រង់ច្រើនដែរ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនខ្លាំង។
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា៣ម៉ឺននាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ។
តុលាការរាជធានីភ្នំពេញបានបញ្ជូនរូបលោកទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ។
អ្នកស្រី អឿន សំអន អាយុ៤២ឆ្នាំ ប្អូនថ្លៃរបស់លោក ផាន់ សារ៉ាត់ ថ្លែងថា ការចាប់ខ្លួននេះជនទាំងនោះមិនបានប្រាប់ពីមូលហេតុអ្វីឡើយ និងថាមកដល់ពេលនេះ ក៏មិនមានដំណឹងអ្វីពីលោក ផាន់ សារ៉ាត់ ថានៅទីកន្លែងណាដែរ។
កញ្ញា ភឹង សោភ័ណ បងស្រីរបស់កញ្ញា ភឹង សោភា ដែលនៅបន្តជាប់ឃុំ សង្ឃឹមថា តុលាការនឹងពិចារណាដោះលែងប្អូនស្រីរបស់ខ្លួននិងសកម្មជនដទៃទៀត បន្ទាប់ពីមានការដោះលែងសកម្មជនមួយចំនួនកាលពីពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត