ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ នៅ​ពេលមាន​ការ​ប្រកួតប្រជែង​គ្នា​រវាងស.រ.អា​ និង​ចិន


ក្រុមមេដឹកនាំអាស៊ាន​ថតរូបនៅកិច្ចប្រជុំអាស៊ាននៅសិង្ហបុរី​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨។​
ក្រុមមេដឹកនាំអាស៊ាន​ថតរូបនៅកិច្ចប្រជុំអាស៊ាននៅសិង្ហបុរី​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨។​

លោក Lee Hsien Loong បាន​ព្រមាន​ថា «គេ​មិន​ទាន់ដឹង​​ច្បាស់លាស់​នៅ​ឡើយទេ​ថា​តើ​ពិភព​លោកនឹង​មាន​បទបញ្ញត្តិ ​និង​បទដ្ឋានថ្មី​នៃ​ទំនាក់ទំនង​អន្តរជាតិ​ឬមួយ​ក៏​របៀបរៀបរយ​អន្តរជាតិនឹង​ត្រូវ​បំបែកជា​ប្លុក​ប្រជែង​គ្នា»។

នៅ​ថ្ងៃ​ពុធ​នេះ​ ប្រទេស​សិង្ហបុរី​បាន​សុំ​ដល់​មេដឹកនាំ​ក្នុងតំបន់​ ដែល​មក​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ក្នុង​តំបន់មួយ​ឲ្យ​រួបរួម​គ្នា​ ហើយ​បាន​ព្រមាន​ប្រឆាំង​នឹង​ការគំរាមកំហែង​ដល់​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និង​បទដ្ឋាន​អន្តរជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​ Lee Hsien Loong នៃ​ប្រទេសសិង្ហបុរី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើកសម័យប្រជុំ​សន្និសីទ​កំពូល​ទី​៣៣ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់ថា​សមាគម​អាស៊ាន​ និងការ​ប្រជុំ​មាន​ការ​ពាក់ព័ន្ធ​ឯ​ទៀតៗ​ថា «ប្រព័ន្ធ​ពហុភាគី​បែបសេរី បើកចំហ និង​ផ្អែកលើ​បទបញ្ញត្តិ​ដែល​គាំទ្រ​ឲ្យ​មាន​ការលូតលាស់​ និង​ស្ថិរភាព​របស់​សមាគម​អាស៊ាន​កំពុង​តែ​ជួប​ប្រទះ​បញ្ហា»។

លោក Lee Hsien Loong បាន​ព្រមាន​ថា «គេ​មិន​ទាន់ដឹងច្បាស់លាស់​នៅ​ឡើយទេ​ថា​តើ​ពិភព​លោកនឹង​មាន​បទបញ្ញត្តិ​និង​បទដ្ឋានថ្មី​នៃ​ទំនាក់ទំនង​អន្តរជាតិ​ឬមួយ​ក៏​របៀបរៀបរយ​អន្តរជាតិនឹង​ត្រូវ​បំបែកជា​ប្លុក​ប្រជែង​គ្នា»។

លោក​ Lee បានសុំ​ដល់​ប្រទេសទាំង​១០​ ដែល​ជា​សមាជិក​សមាគមអាស៊ាន​ឱ្យ​នៅតែរួបរួម​គ្នា​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ដែរ​ថា ដោយសារ​មាន​បញ្ហានានា​ដូចជា ​ភាព​មិនទៀងទាត់ខាង​ពាណិជ្ជកម្ជ និងការបង្អាក់ខាង​បច្ចេកវិទ្យា​ នៅ​ពេលនេះកិច្ចសហប្រតិបត្តិការពហុភាគី «មានភាពជា​បន្ទាន់ជាងពេលណាៗទាំង​អស់»។

XS
SM
MD
LG