ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​មាន​កម្រិត​ខ្លាំង​ជាង​សហភាព​អឺរ៉ុប


រូប​ឯកសារ៖ កម្មករ​ម្នាក់​ពាក់​ម៉ាស់​ធ្វើ​ការ​នៅ​កន្លែង​ដំឡើង​រថយន្ត Volkswagen នៅ​ក្នុង​ក្រុង Wolfsburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ កម្មករ​ម្នាក់​ពាក់​ម៉ាស់​ធ្វើ​ការ​នៅ​កន្លែង​ដំឡើង​រថយន្ត Volkswagen នៅ​ក្នុង​ក្រុង Wolfsburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

រយៈពេល​ជិត​២ខែ​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីកចម្រើន​សេដ្ឋកិច្ច​សាកលលោក​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ បាន​ឡើង​ទៅ​ដល់​១៤,៧ ភាគរយ​ដែល​មាន​ច្រើន​ជាង​អឺរ៉ុប​និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ផ្សេង​ទៀត​ដូចជា ជប៉ុន និង​ចក្រភព​អង់គ្លេស។

ឥទ្ធិពល​នៃ​មេរោគ​កូរ៉ូណា មាន​ការ​ប្រែក្រឡាស់​យ៉ាង​ខ្លាំង​សម្រាប់​សហរដ្ឋអាមេរិក ដែល​ប៉ុន្មាន​ឆ្នាំមុន​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​នូវ​ទីផ្សារ​ការងារ។ កាលពី​បីបួន​ខែ​កន្លង​មក អត្រា​គ្មាន​ការងារ​ធ្វើ​ទូទាំង​ប្រទេស​មាន​ចំនួន​៣,៥ភាគរយ ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈពេល​៥០ឆ្នាំ​ ហើយ​មាន​ចំនួន​ទាប​ជាង​សហភាពអឺរ៉ុប​យ៉ាង​ខ្លាំង​ ដោយ​សហភាព​អឺរ៉ុប​មាន​ចំនួន​៦,២ ភាគរយ។

របាយការណ៍​ការងារ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ការងារ​របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃសុក្រ​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​បាន​បាត់បង់​ការងារ​២០លាន៥សែន​ក្នុង​រយៈពេល​មួយ​ខែ​ដែល​បាន​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែមេសា ជា​តួលេខ​ដ៏​ភ្ញាក់ផ្អើល​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។ការ​បាត់បង់​ការងារ​មាន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​បំផុត។

នៅ​ក្នុង​តំបន់​អឺរ៉ុប មាន​ការ​ផ្ទុយ​ពី​សហរដ្ឋអាមេរិក អត្រា​គ្មាន​ការងារ​ធ្វើ​ជា​មធ្យម បាន​ហក់​ឡើង​មិន​សូវ​ខ្លាំង ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​៩,៥ ភាគរយ​នៅ​ឆ្នាំ២០២០​នេះ។នេះ​តាម​ការព្យាករណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃពុធ៕

XS
SM
MD
LG