ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ងាក​ទៅ​ជម្រើស​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដោយសារ​មាន​ការព្រួយ​កង្វល់​អំពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា រដ្ឋ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​សហរដ្ឋ​អាមេរិក កំពុង​ពង្រីក​ជម្រើស​នៃ​ការបោះឆ្នោត​​ផ្ញើ​តាម​ប្រៃសណីយ៍ ជំនួស​ឲ្យ​ការបោះឆ្នោត​ដោយ​ផ្ទាល់ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅខែ​វិច្ឆិកា​​ខាង​មុខ។ ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ មាន​ប្រវត្តិ​ជាយូរ​មកហើយ​នៅក្នុង​សហរដ្ឋ​អាមេរិក ដោយ​មានតាំង​ពី​សម័យ​​សង្គ្រាម​ស៊ីវិល​មក​ម្ល៉េះ។ ទោះ​ជាយ៉ាងណា​ក៏ដោយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​អះអាង​ថា ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ នឹង​នាំឲ្យ​មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត ឬ ភាព​មិន​ប្រាកដ​ប្រជា​ជាច្រើន​ខែ​បន្ទាប់ពី​ការបោះឆ្នោត។ អ្នកស្រី Patsy Widakuswara រាយការណ៍​អំពី​ថា ​តើ​ជម្រើស​ការបោះឆ្នោត​ដែល​ធ្លាប់​ធ្វើ​ជា​ទម្លាប់​កន្លង​មក ក្លាយជា​ការជជែក​ដេញដោល​ខាង​នយោបាយ​ដ៏សំខាន់​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២០ នេះ​យ៉ាង​ដូច​ម្តេច? លោក ជឹង ប៉ូជីន ជូនសេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG