ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​សភា​អាមេរិក​ខ្វែងគំនិត​គ្នា​ខ្លាំង ​លោក ​Biden​ អំពាវនាវ​ឲ្យ​មាន​ការ​រួប​រួមគ្នា


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Hagerstown រដ្ឋ Maryland ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Hagerstown រដ្ឋ Maryland ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

នៅពេល​ដែល​សភា​ទាំងពីរ​គណបក្ស​មិនអាច​ឈាន​ដល់កិច្ច​ព្រមព្រៀង​គ្នា​ប៉ុន្មានថ្ងៃ​នេះ​ ដើម្បី​នឹង​រក​សំឡេងគាំទ្រ​លើ​សេចក្តី​ស្នើច្បាប់​ផ្នែក​ហិរញ្ញវត្ថុ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយវិបត្តិ​កូវីដ​បាន ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden ​បាន​អំពាវនាវ​សុំឲ្យ​គណបក្ស​ទាំងពីរមានការ​រួបរួម​គ្នា។

ថ្លែងទៅ​កាន់​ពលរដ្ឋ​ពីទីក្រុង ​Gettysburg​ រដ្ឋ​ភេនស៊ីលវីនៀ ​កាលពី​ថ្ងៃអង្គារ ​មុនពេល​បោះឆ្នោតជាង៣​សប្តាហ៍នេះ​ លោក Biden​បាន​ទទួល​ស្គាល់​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​ជួបប្រទះ​ពេល​នេះ ដូចជា​បញ្ហា​សេដ្ឋកិច្ច​ យុត្តិធម៌សង្គម ​និង​បញ្ហា​វិបត្តិកូវីដ១៩ ​ជារឿង​ធ្ងន់ធ្ងរ​ជាង​បញ្ហានយោបាយ។ ​លោកមាន​ប្រសាសន៍​ថា៖

«សព្វថ្ងៃនេះ ​ជាថ្មីម្តង​ទៀត​ យើងមាន​សភាមួយ​ដែល​បែកបាក់​គ្នា។ ​មិត្តទាំង​អស់គ្នា ​រឿងនោះនឹងមិន​កើតឡើង​ទៀតទេ»។

លោកបាន​បន្តថា​បញ្ហា​កូវីដ​មិនមែន​ជារឿង​គណបក្ស​ប្រជាធិបតេយ្យ ​ដែលគេ​សម្គាល់​ថាពណ៌ខៀវ ​ឬ ​គណបក្ស​សាធារណរដ្ឋ​ ពណ៌​ក្រហមទេ ​តែជា​បញ្ហា​របស់​ពលរដ្ឋ ​ដែល​លោក​ថារឿងនេះ​មិនមែន​ជាអាវុធ​នយោបាយ​ដែរ។

លោកថ្លែង​យ៉ាងដូច្នេះ​ក្រោយពេល​ដែលសភា​នៃគណបក្ស​សាធារណរដ្ឋ​និង​គណបក្សប្រជាធិបតេយ្យ​មានការ​ខ្វែងគំនិត​គ្នាលើ​ជំនួយ​ហិរញ្ញវត្ថុ​ជាលើក​ទី២ ​ជាង​២.២ លានលាន​ដុល្លារ​សម្រាប់​ជួយដល់​ពលរដ្ឋ​អាមេរិកាំង​ជិត២០០​លាននាក់ ​ដែលរង​គ្រោះ​ដោយ​វិបត្តិកូវីដ១៩​នេះ ​មិនត្រូវបាន​យល់ព្រម​ ហើយ​គណបក្ស​សាធារណរដ្ឋ ​លោក​ប្រធានាធិបតីត្រាំ​បាន​ប្រកាស​ផ្អាកកិច្ច​ពិភាក្សា​រហូត​ទល់​ក្រោយ​បោះឆ្នោត​ថ្ងៃទី៣ ​ខែវិច្ឆិកា​ខាងមុខ។ ​លោក​Biden ​ចាត់ទុកថា​ជារឿងបារម្ភ​ហើយ​ ប្រទេស​ជាតិ​ក្លាយជា​កន្លែង​គ្រោះថ្នាក់។​លោកថា៖

«ជំនឿ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក​ ចេះតែ​ថមថយ។​ ក្តីសង្ឃឹម​ដូចជា​រឿងដែល​មិនច្បាស់​លាស់«។

លោក​ Biden​ និង ​Trump​ ជា​បេក្ខជន​ប្រធានាធិបតី ​ត្រូវគេ​ដាក់​គម្រោង​ការពិភាក្សា​ដេញដោលជាលើក​ទី២ ​នៅថ្ងៃ​ទី១៥​ ខែតុលា​ បន្ទាប់ពី​ការដេញ​ដោល​ជា​សាធារណ:​របស់​បេក្ខជន​អនុប្រធានាធិបតី​ទាំងពីរគឺ​លោក​អនុប្រធានាធិបតី ​Pence​ នៃគណបក្ស​សាធារណរដ្ឋ​និង​អ្នកស្រី​ Kamala Harris ​នៃគណបក្ស​ប្រជាធិបតេយ្យ​នៅយប់ថ្ងៃ​ពុធនេះ៕

XS
SM
MD
LG