ភ្នំពេញ —
នៅពេលដែលអង្គជំនុំជម្រះសាលាដំបូងបើកសវនាការដើម្បីកំណត់វិសាលភាពនៃឧក្រិដ្ឋកម្មសំណុំរឿង០០២វគ្គទី២នៅថ្ងៃអង្គារនេះសហព្រះរាជអាជ្ញា ដើមបណ្តឹងរដ្ឋប្បវេណីនិងមេធាវីការពារក្តីឲ្យជនជាប់ចោទនួន ជា បានបង្ហាញជំហររួមគ្នាប្រឆាំងទៅនឹងសំណើរបស់សហមេធាវីការពារជនជាប់ចោទខៀវ សំផន។
សហមេធាវីរបស់ខៀវ សំផន បានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមពន្យាពេលការកាត់ទោសសំណុំរឿង០០២ វគ្គទី២ រហូតដល់ក្រោយពេលការប្រកាសសាលក្រមនៃការកាត់ក្តីវគ្គទី១រួច និងក្នុងអំឡុងរយៈពេលនៃការប្តឹងជំទាស់សាលក្រម។
នៅក្នុងសវនាការដើម្បីកំណត់វិសាលភាពនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះក៏បូកបញ្ចូលការពិភាក្សាដេញដោលលើសំណើសុំពន្យាពេលកាត់ទោសសំណុំរឿង០០២វគ្គទី២របស់សហមេធាវីផងដែរ។ សហព្រះរាជអាជ្ញា មេធាវីការពារជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីនិងសហមេធាវីរបស់ជនជាប់ចោទនួន ជា បានផ្តល់ហេតុផលដូចគ្នាថាការកាត់ទោសនៅវគ្គទី២កាន់តែឆាប់នឹងកាន់តែចំណេញពេលវេលាចាំបាច់។
លោកវីលាម ស្ម៊ីត តំណាងសហព្រះរាជអាជ្ញាទាញហេតុផលពីការពន្យាពេលកាត់ក្តីនោះនឹងធ្វើឲ្យខាតបង់ពេលវេលាយ៉ាងតិចចំនួនពីរឆ្នាំ។
«ម្ចាស់ជំនួយបន្តផ្តល់ថវិកាបន្ថែមទៀតរាល់ខែប្រសិនបើការកាត់ទោសមិនបញ្ចប់តាមកាលកំណត់។ហើយជាងនេះទៅទៀតដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះបានរង់ចាំយុត្តិធម៌អស់រយៈពេល៣០ឆ្នាំមកហើយដើម្បីឲ្យការកាត់ក្តីសំណុំរឿង០០២វគ្គទី២ចាប់ផ្តើមឲ្យបានឆាប់។សំណើរបស់ខៀវ សំផន ឲ្យពន្យាពេលចាប់ផ្តើមកាត់ទោសវគ្គទី២រហូតដល់រយៈពេលនៃបណ្តឹងសារទុក្ខចំពោះសាលក្រមវគ្គទី១មិនមានមូលដ្ឋានច្បាប់ទេ»។
ជាមួយគ្នានោះលោកពេជ្រ អង្គ សហមេធាវីនាំមុខតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីលើកឡើងដូចគ្នាថាសំណើរបស់ស្មាក្តីជនជាប់ចោទខៀវ សំផន ខ្វះមូលដ្ឋានច្បាប់រឹងមាំនិងមិនសមស្របតាមកាលៈទេសៈនៃភាពចាស់ជរារបស់ជនជាប់ចោទ។
«បើយើងពន្យាពេលនឹងនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់ដំណើរការនៃតុលាការ បង្កើនឲ្យមានហានិភ័យនូវការទទួលបាននូវសាលក្រមករណី០០២លើ០២»។
ទាំងលោកមេធាវី សុន អារុណ ទាំងលោកមេធាវីនួន ជា Victor Koppe សហមេធាវីរបស់នួន ជា បញ្ជាក់ជំហរថាខ្លួនមិនគាំទ្រសំណើរបស់សហមេធាវីរបស់ខៀវ សំផននោះទេ។
លោកវិចទ័រ កូប៉េ អះអាងថាកូនក្តីរបស់ខ្លួនត្រូវការការកាត់ក្តីមួយឆាប់រហ័ស។
«យើងមិនគាំទ្រសំណើឲ្យរង់ចាំការកាត់ក្តីសំណុំរឿង០០២វគ្គទី២រហូតដល់បណ្តឹងសារទុក្ខលើសាលក្រមវគ្គទី១នោះទេពីព្រោះថានេះមិនមែនជាអ្វីដែលកូនក្តីរបស់យើងចង់បាននោះទេ។ កូនក្តីរបស់យើងរង់ចាំចាប់ផ្តើមការកាត់ទោសវគ្គទី២នេះយ៉ាងអន្ទះសារដើម្បីបើកកកាយអំពីប្រវត្តិសាស្រ្តដោយមិនមានការក្លែងបន្លំ។ដូច្នេះយើងជឿថាសំណុំរឿង០០២វគ្គទី២អាចនិងគួរតែចាប់ផ្តើមឲ្យបានលឿន»។
ទោះជាបែបនេះក្តីលោកអាទួ វែកិន (Arthur Verken) សហមេធាវីអន្តរជាតិរបស់ជនជាប់ចោទខៀវ សំផន លើកឡើងថាកូនក្តីរបស់ខ្លួនចង់បានការកាត់ទោសមួយត្រឹមត្រូវតាមច្បាប់ហើយការបើកឲ្យមានការកាត់ទោសដំណាក់កាលទី២នឹងបង្កឲ្យមានហានិភ័យនៃការរំលោភសិទ្ធិរបស់ជនជាប់ចោទខៀវ សំផន។
«អស់លោកបានសម្រេចបំបែកដំណើរការជំនុំជម្រះក្តី អស់លោកបាននិយាយថាការកាត់ក្តីវគ្គទី១នឹងប្រើជាមូលដ្ឋានគ្រឹះសម្រាប់ការកាត់ក្តីបន្ទាប់ទៀត។ដូច្នេះត្រូវតែរង់ចាំឲ្យគ្រឹះនេះរឹងមាំមុននឹងចាប់ផ្តើមសវនាការបន្ទាប់ទៀត។នេះគឺជាការត្រឹមត្រូវបំផុត»។
ក្រោយពីកិច្ចពិភាក្សាលើសំណើរសុំពន្យាពេលការកាត់ក្តីសំណុំរឿង០០២វគ្គទី២ អង្គជំនុំជម្រះសាលាដំបូងបានដាក់ឲ្យពិភាក្សាលើវិសាលភាពនៃឧក្រិដ្ឋកម្មសម្រាប់ការកាត់ទោសនៅវគ្គនេះ។នៅក្នុងនោះការិយាល័យសហព្រះរាជអាជ្ញាស្នើឱ្យតុលាការដាក់បញ្ចូលក្នុងការកាត់ទោសសំណុំរឿង០០២/០២ នេះនូវទីតាំងឧក្រិដ្ឋកម្មដូចជាមន្ទីរសន្តិសុខ ស-២១ ឧក្រិដ្ឋកម្មលើជនជាតិវៀតណាមនិងជនជាតិចាម សហករណ៍ត្រាំកក់និងមន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល។
ចំណែកឯដើមបណ្តឹងរដ្ឋប្បវេណីស្នើឱ្យបន្ថែមវិសាលភាពនៃបទចោទទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងការប្រព្រឹត្តចំពោះពុទ្ធសាសនិក និងបានស្នើឱ្យដាក់បញ្ចូលទីតាំងចំនួនបីនិងបទចោទមួយបន្ថែមទៀតគឺការដ្ឋានទំនប់ត្រពាំងថ្ម មន្ទីរសន្តិសុខភូមិភាគឧត្តរ មន្ទីរសន្តិសុខកោះខ្យង និងការជម្លៀសដោយបង្ខំដំណាក់កាលទី៣។
ដំណាលគ្នានោះសហមេធាវីរបស់នួន ជា ក៏បានស្នើសុំឲ្យដាក់ការដ្ឋានត្រពាំងថ្ម មន្ទីរសន្តិសុខ វត្តគិរីរម្យឬមន្ទីរសន្តិសុខវត្តធ្លក ការចោទពីគោលនយោបាយបោសសម្អាតផ្ទៃក្នុង និងការជម្លៀសកម្ពុជាដំណាក់កាល៣ចូលក្នុងការកាត់ក្តីជំហានទី២ដែរ។
ផ្ទុយទៅវិញសហមេធាវីរបស់ខៀវ សំផន សុំឲ្យការកាត់ក្តីវគ្គទី២នោះគ្របដណ្តប់គ្រប់នូវការចោទប្រកាន់នានាដែលមិនទាន់បានដោះស្រាយក្នុងកាត់ទោសកាលពីវគ្គទី១។
ការកាត់ទោសវគ្គទី១បានបញ្ចប់កាលពីខែតុលាឆ្នាំ២០១៣ហើយសាលក្រមត្រូវគេរំពឹងថានឹងអាចចេញរួចនៅពាក់កណ្តាលឆ្នាំ២០១៤នេះ។
នៅមិនទាន់មានការសម្រេចភ្លាមៗអំពីសវនាការនៅថ្ងៃអង្គារនេះទេ៕