រូបភាពជុំវិញពិភពលោក ១៣ មេសា ២០២០ មកពីសហរដ្ឋអាមេរិក អាហ្សង់ទីន ប៊ែលហ្ស៊ិក អង់គ្លេស ប្រេស៊ីល ឥណ្ឌា អេស្ប៉ាញ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ១៣ មេសា ២០២០
- VOA English

1
អ្នកលក់ផ្កាកាត់ផ្កាលក់មិនដាច់ចោលនៅក្រុង St. Petersburg ប្រទេសរុស្ស៊ី។

2
ផ្ទះសប្បែងដែលរងការខូចខាតដោយខ្យល់កំបុតត្បូងនៅក្រុង Moss រដ្ឋ Mississippi។

3
ស្រ្តីជាប់កំណត់ត្រាពិភពលោកសម្រាប់ការមានកម្ពុស់ទាបជាងគេបង្អស់សំពះប៉ូលិសម្នាក់ អំឡុងពេលអំពាវនាវឲ្យពលរដ្ឋស្នាក់នៅតាមផ្ទះ នៅពេលមានការរឹតត្បិតការធ្វើដមណើរ ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា នៅក្រុង Nagpure ប្រទេសឥណ្ឌា។

4
បុគ្គលិកពេទ្យយំអំឡុងពេលគោរពវិញ្ញាណក្ខន្ធអ្នករួមការងារដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុង Leganes ប្រទេសអេស្ប៉ាញ។

5
គ្រូពេទ្យពិនិត្យសីតុណ្ហភាពកុមារីម្នាក់នៅសំណង់អនាធិបតេយ្យ Dharavi អំឡុងពេលការរីករាលដាលជំងីកូវីដ១៩ នៅក្រុង Mumbai ប្រទេសឥណ្ឌា។

6
អ្នកជីកផ្នូរសពត្រៀមផ្នូរថ្មីនៅកន្លែងកប់សព San Vicente អំឡុងពេលការរីករាលដាលវីរុសកូរ៉ូណា នៅក្រុង Cordoba ប្រទេសអាហ្សង់ទីន។

7
សត្វលលកសម្អាតខ្លួននៅសួន Hyde Park ក្នុងឡុងដ៍ ប្រទេសអង់គ្លេស។

8
រូបសំណាកព្រះយេស៊ូគ្រឹស្តដែលមានស្លៀកពាក់ជាបុគ្គលិកពេទ្យអំឡុងពេលពិធីបុណ្យ Easter Sunday ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

9
ទេសភាពព្រៃ «Blue Forest» ដែលបានបិទដោយសារការរីករាលដាលជំងឺកូវីដ ១៩ ជិតក្រុង Halle ប្រទេសប៊ែលហ្ស៊ិក។

10
ឡានពេទ្យកំពុងធ្វើចរាចរណ៍លើផ្លូវមួយនៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។