ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​បើក​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​ដីធ្លី​ខេត្ត​បន្ទាយជ័យ


សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

អ្នកស្រី​ ឡុង​ សុគន្ធី​ វ័យ​ ៤៦​ ឆ្នាំ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១០​ គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ សំ​ សុផាន់​ណារិទ្ធិ ​ក្នុង​ការទាមទារ​ដី​ទំហំ​ ២.០៧៦ ​ហិកតា​ នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ តាម​អំណាច​ដី​កា​បង្គាប់​ឲ្យចាប់​ខ្លួន​ ​របស់​លោក​ចៅក្រម​ ​ផេង កុសល​ ​ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង​ សុគន្ធី​ ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន។

ក្រុម​អ្នកគាំទ្រ​និង​ស្វាមី​របស់​អ្នកស្រី ​ឡុង​ សុគន្ធី​ ដែល​ជា​សកម្មជន​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​អំពាវ​នាវ​ដល់​សាលាឧទ្ធរណ៍​ឲ្យ​ផ្តល់ការ​កាត់​ក្តីត្រឹមត្រូវ​មួយ​ ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ស្រី​បាន​ស្ថិត​នៅ​ក្រៅឃុំ។​

ការ​អំពាវនាវ​របស់​ពួកគេ​ ​កើតមានឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​កាលពីថ្ងៃ​ពុធ ​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​ ​របស់​អ្នកស្រី​ ឡុង សុគន្ធី​ ​ដែល​បាន​ត្រូវបាន​ចោទពី​បទ​ «ប៉ះ​ពាល់​កម្មសិទ្ធិ​ឯកជន» និង​ពីបទ «ធ្វើ​ឲ្យខូចខាត​ដោយចេតនា»​ ​ដោយ​តុលាការ​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពីខែ​មិនាកន្លងទៅ។​ ​សាលាឧទ្ធរណ៍​គ្រោង​នឹង​ប្រកាស​សេចក្តី​សម្រេច​ថា​ ​អ្នកស្រីអាច​បាន​នៅ​ក្រៅ​ឃុំ​ ឬ​យ៉ាងណានោះ​ នៅថ្ងៃ​ទី​១៩​ ខែ​មិថុនា​ វេលាម៉ោង​២ រសៀល។​

លោក​ លឹម ឈុនទ្រី​ ​សាក្សី​របស់​អ្នកស្រី​ ឡុង សុគន្ធី ​និយាយ​ថា៖

«បាទ​នេះ​ ខ្ញុំសង្ឃឹម​បាន​៥០ភាគរយ​ ពីព្រោះ​លោក​មេធាវី​របស់​គាត់​ហ្នឹង​ គាត់​បាន​និយាយ​អះអាង​មក​ថា​ កូនក្តី​គាត់​ មិន​អាច​នឹង​មាន​ទោស​ ដូច​គេ​ចោទ​ហ្នឹង​ទេ​ នេះ​គឺ​ជាការ​លាប​ពណ៌របស់​គេ​ទេ»។​

អ្នកស្រី​ ឡុង​ សុគន្ធី​ វ័យ​ ៤៦​ ឆ្នាំ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១០​ គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ សំ​ សុផាន់​ណារិទ្ធិ ​ក្នុង​ការទាមទារ​ដី​ទំហំ​ ២.០៧៦ ​ហិកតា​ នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ តាម​អំណាច​ដី​កា​បង្គាប់​ឲ្យចាប់​ខ្លួន​ ​របស់​លោក​ចៅក្រម​ ​ផេង កុសល​ ​ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង​ សុគន្ធី​ ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន។​

លោក​ នង នី​ ​វ័យ​៥៤​ឆ្នាំ​ ដែល​ជា​សា្វមី​អ្នកស្រីឡុង​ សុគន្ធី​ មាន​ប្រសាសន៍​បា្រប់​ ​VOA​ ​ថា​ តុលាការ​នឹង​ផ្តល់​ការ​កាត់​ក្តីត្រឹមត្រូវ​មួយ​ចំពោះ​ភរិយា​របស់​លោក​ដែល​ជា​ជន​ស្លូតត្រង់ ​និង​មិន​បាន​ប្រពឹ្រត្ត​បទ​ល្មើស​ដូច​ ដែល​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​នោះទេ។ តែ​លោក​បារម្ភ​ខ្លាច​តែ​ភាគី​ដើម​បណ្តឹង​ មិនព្រម​ឲ្យ​ភរិយា​របស់​លោក​មាន​សេរីភាព​នោះឡើយ។​

«អាម្ចាស់​ពាក្យ​បណ្តឹង​ហ្នឹង​ គេមិនចង់​ឲ្យយើង​ចេញ​ អីចឹង​ខ្ញុំមិន​អាច​ទុកចិត្ត​ថ្ងៃ​ទី​១៩នេះ មិន​ដឹង​ជាយ៉ាង​ម៉េច តុលាការហ្នឹង​ ​គាត់​វែក​ញែក​យ៉ាង​ម៉េច គាត់​ដោះស្រាយ​យ៉ាងម៉េច​ឲ្យ​គាត់​ច្បាស់​លាស់។ សុទ្ធ​តែ​ពាក្យ​ចោទ​បន្ទុក​ទាំងអស់ហ្នឹង​ អត់មាន​អី​ឲ្យ​នេះផង​ ព្រោះ​សាមី​ខ្លួន​អត់​បាន​ប្រព្រឹត្ត។​ នៅតែ​ដាក់​បន្ទុក​មក​ទៀត​ ដដែល​ៗ​ហ្នឹង​ រឿង​ដដែលៗ​ហ្នឹង​»។

លោក​ ​នង នី​ ​ថ្លែង​បន្តថា​ ក្នុង​អំឡុង​ពេល​នៃ​អវត្តមាន​របស់​អ្នកស្រី ​ឡុង​ សុគន្ធី​ ដើម្បី​តស៊ូ​រក​ដំណោះ​ស្រាយ​ក្នុង​ទំនាស់​ដីក្នុង​ឃុំអូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​នោះ​ លោក សំ​ សុផាន់ណារិទ្ធិ​ ដែល​ជា​អ្នក​ប្តឹង​អ្នកស្រី​ ​ឡុង សុគន្ធី​ ​បាន​ផ្តើមធ្វើ​សកម្មភាព​បោះ​បង្គោល​ដី​តាម​តែ​អំពើចិត្ត។​

«អូអា​ម្ចាស់​ពាក្យ​បណ្តឹង​គេធ្វើតាម​ចិ​ត្ត​ ព្រោះ​គេដើរ​ដាំ​បង្គោល​ហ្នឹង​លើ​ដី​ប្រជាពលរដ្ឋ​ហ្នឹង​ពាស​ពេញ​ហ្នឹង​អស់​ហើយ។​ គេ​គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​អាដីធ្លី​អស់​ហ្នឹង​គេមិន​ឲ្យលូក​ គេ​ដើរ​បោះ​បង្គោល​អស់​រលីង​ហើយ​ហ្នឹង។ ហើយ​ប្រជាពលរដ្ឋ​ហ្នឹង​គ្នា​ភ័យ​ខ្លាច​ គ្នា​អត់​ហ៊ាន​ទៅផងហ្នឹង​...ខ្លះអត់​ហ៊ាន​ទៅ​ធ្វើ​ផង​ហ្នឹងដែលៗ​ ដែល​ដំណាំ​ដែល​ដាំ​ដុះ​ហើយ​ហ្នឹង​»។
លោក ​ទូច​ ថារិទ្ធ​ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែងថា​ លោក​មិន​ទាន់​បាន​ដឹង​ពីដំណើរ​រឿង​ក្តីក្តាំ​របស់​អ្នកស្រី ​ឡុង​ សុគន្ធី ​នោះឡើយ។

«អូខ្ញុំ​ដឹង​បង​ ចាំមើល​ខ្ញុំ​សួរ​ចៅក្រម​ ទទួល​បន្ទុក​ដែល​គាត់​ កាត់​រឿងហ្នឹង​មើល​បង​ ព្រោះ​ខ្ញុំ​អត់​បាន​ដឹង​ដែរ​»។

VOA​ ​នៅតែ​មិន​អាច​សុំការ​អធិប្បាយ​ពីលោក សំ​ សុផាន់​ណារិទ្ធិ បាន​នៅ​ឡើយ​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នកស្រី​ ឡុង សុគន្ធី​ ​ដែល​មាន​កូន​បួន​នាក់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ ក្នុង​ពេល​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​មកកាន់​ទីរួមខេត្ត​បន្ទាយមានជ័យ ​កាល​ពីថ្ងៃ​ទី ២៦ ​ខែមីនា ​ឆ្នាំ​ ២០១៨។អ្នកស្រី​ត្រូវ​បាន​ផន្ទា​ទោស​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​ តាម​មាត្រា​ ២៤៤ ​និង​មាត្រា​ ២៥៣​ នៃ​ច្បាប់​ភូមិបាល​ និង ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត ​ដោយ​ចេតនា​ តាម​មាត្រា​៤១០​នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅភូមិ​បឹងស្នោ​ ឃុំស្លក្រាម​ ស្រុក​ ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ។

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ ប្រចាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ បាន​បញ្ជាក់​កាលពី​ពេលកន្លង​មក​ថា ​តុលាការ​គួរ​បើកការ​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ទំនាស់​ដីធ្លី​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​នីតិវិធី​ ក្នុង​ការ​កាត់​ក្តី​អ្នកស្រី​ ឡុង សុគន្ធី ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ។

លោក​អះអាង​ថា​ អ្នកស្រី​ ធ្លាប់​ស្ថិត​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​បង្កើត​ឡើង​ដោយ​សហគមន៍​របស់​អ្នកស្រី។ អង្គការ​នោះ​មាន​គោលបំណង ​ការ​ពារ​ដីធ្លី​ដែល​ពលរដ្ឋ​សហគមន៍​បាន​កាន់​កាប់​តាំងពី​ឆ្នាំ​ ២០០០​ តែ​ដោយ​សារ​មាន​បញ្ហា​កេងប្រវ័ញ្ច​នៅក្នុង​អង្គការ​ដដែល​នោះ​ អ្នកស្រី ​ឡុង​ សុគន្ធី​ ក៏បាន​លាឈប់​ពីអង្គការ​នោះ​តែម្តង៕

XS
SM
MD
LG