ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ និង​សំណើ​តម្កល់​ប្រាក់​៣ម៉ឺន​ដុល្លារ


លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ចូលរួមកម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ចូលរួមកម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ទោះជា​មានការ​បង់​ប្រាក់​តម្កល់​ដើម្បី​ធានា​តាម​ច្បាប់​ក្តី។ នេះ​បើ​តាម​លោក ជូង ជូងី មេធាវី​របស់​លោក ថាច់ សេដ្ឋា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ​២០២៣ ​ពីបទ​ចោទ​ពាក់ព័ន្ធ​នឹង​សែក​គ្មានប្រាក់​។​

ក្រោយ​បញ្ចប់​សវនាការ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោក ជូង ជូងី ប្រាប់​វីអូអេ​ថា​ការ​សម្រេច​របស់​តុលាការ​ «មិន​ត្រឹម​ត្រូវ» ហើយ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​បន្ថែម​លើស​ពី​នេះ។

លោក​បញ្ជាក់​ថា៖ «...យើង​សុំ​តម្កល់​ប្រាក់​៣ម៉ឺន[ដុល្លារ​អាមេរិក] ធានា​ដោះ​លែង​មនុស្ស​នៅ​ក្រៅ​ឃុំ អញ្ចឹង​គេ​បដិសេធ​ក្នុង​ន័យ​មិន​ទទួល​ប្រាក់​តម្កល់​ហើយ​ក៏​មិន​ព្រម​ដោះ​លែង»។

លោក ជូង ជូងី បន្ថែម​ថា​លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក ដើម្បី​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល។

កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ពី​បទ​ល្មើស​ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​ប្រាក់។

តុលាការ​បញ្ជាក់​កាល​ពី​កន្លង​ទៅ​ថា​លោក​ ថាច់ សេដ្ឋា មិន​ព្រម​ចូលខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​ពីរ​លើក៕

XS
SM
MD
LG