ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ប្រឈម​មួយ​ទៀត​របស់​ចិន​ក្នុង​ការ​ទាមទារ​យក​ទឹក​ដី​ កើត​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី


រូប​ឯកសារ៖ កប៉ាល់​ល្បាត​សមុទ្រ​របស់​ចិន​ស្ថិត​នៅ​ជិត​អណ្តូង​ប្រេងកាត​ Haiyang Shi You 981 ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ស្ថិតនៅ​ចម្ងាយ​ប្រហែល​២១០គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម។
រូប​ឯកសារ៖ កប៉ាល់​ល្បាត​សមុទ្រ​របស់​ចិន​ស្ថិត​នៅ​ជិត​អណ្តូង​ប្រេងកាត​ Haiyang Shi You 981 ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ស្ថិតនៅ​ចម្ងាយ​ប្រហែល​២១០គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម។

នៅ​ខណៈ​ពេល​ដែល​ចិន ​ទំនងជា​កំពុងព្យាយាម​ធ្វើ​ឲ្យ​រលូន​ឡើង​វិញ​ចំពោះ​ការ​ខ្វែង​គំនិត​គ្នារបស់ខ្លួន​ជាមួយប្រទេស​នានា​ដែល​ជាគូ​ប្រកួត​ប្រជែង​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​ប្រទេស​ថ្មី​បំផុត​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ ថាតើ​អំពី​ស្ថានការណ៍​នៅតំបន់​នោះ​វិវត្ត​ទៅ​យ៉ាង​ដូច​ម្តេច។

ប្រធាន​សន្តិសុខ​ឥណ្ឌូនេស៊ី​និយាយ​ថា ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​អាច​ក្លាយ​ជា​ប្រទេស​ទី២​នៅក្នុង​តំបន់​ដើម្បី​ប្រឈម​ការ​ទាម​ទារ​របស់​ចិន​យក​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់។ នេះ​ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា ​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​ទឹកដី​របស់​ខ្លួន​តាម​រយៈ​ការ​ចរចាគ្នា​នោះ។ ​

លោក​ Luhunt Panjaitan​ បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា ​កំពុ​ងខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ​ ហើយ​ព្យាយាម​ចាប់​ផ្តើម​ទាក់​ទងជាមួយ​ចិន​ដើម្បី​ពិភាក្សា​ការ​ព្រួយ​កង្វល់​អំពី​ការទាម​ទារ​ទឹក​ដី​ដ៏​ចម្រូង​ចម្រាស់​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Luhut និយាយ​ថា៖ «យើង​ចង់​ឃើញ​ដំណោះ​ស្រាយ​មួយ​អំពីបញ្ហា​នេះ​នៅពេល​អនាគត​ឆាប់ៗ​នេះ ​តាម​រយៈ​ការ​សន្ទនា​គ្នា ​ឬយើង​អាច​យក​បញ្ហា​នេះ​ទៅ​កាន់​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ‍»។

ទោះ​បី​ជា​លោក​បាន​និយាយ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ដែល​ដោះ​ស្រាយ​បញ្ហា​រំលោភ​ធ្ងន់​ធ្ងរ​បំផុត​របស់​ពិភពលោក​ដូចជា ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ក៏​ដោយ ​លោក Luhut ​ទំនង​ជានិយាយ​សំដៅ​ដល់​តុលាការ​អន្តរជាតិ​ហើយ​និង​តុលាការ​សម្រុះ​សម្រួល​អចិន្ត្រៃយ៍​ក្នុង​ទីក្រុង​ឡាអេ។

ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ចិន​នៅ​តុលាការ​អន្តរជាតិ ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​តុលា​ការ​នេះ​បាន​សម្រេច​ថា ​ខ្លួន​អាច​ធ្វើ​សវនាការ​លើ​ការ​ទាមទារ​របស់​ហ្វីលីពីន​ដែល​បាន​ប្តឹង​ប្រឆាំង​នឹងចិន។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​ការ​សម្រុះ​សម្រួល​របស់​តុលាការ​នេះ៕

XS
SM
MD
LG