ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកវិភាគ​មានភាព​ស្រពេច​ស្រពិល​លើមូលហេតុ​ដែល​ឧត្តមសេនីយ៍​ធ្វើឃាត​ប្រធានាធិបតី​ប្រចាំ​តំបន់ Amhara នៃ​ប្រទេស​អេត្យូពី


នាយក​រដ្ឋមន្ត្រី​អេត្យូពី​ Abiy Ahmed (រូប​កណ្តាល​) ចូលរួម​ពិធីបុណ្យ​សពផ្លូវ​រដ្ឋ​នាយឧត្តម​សេនីយ៍​យោធា Seare Mekonnen នៅសាល​សហសវត្ស​ក្នុងរដ្ឋធានី​អាឌីសអាបេបា​ ប្រទេស​អេត្យូពី (រូបថត​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០១៩)។
នាយក​រដ្ឋមន្ត្រី​អេត្យូពី​ Abiy Ahmed (រូប​កណ្តាល​) ចូលរួម​ពិធីបុណ្យ​សពផ្លូវ​រដ្ឋ​នាយឧត្តម​សេនីយ៍​យោធា Seare Mekonnen នៅសាល​សហសវត្ស​ក្នុងរដ្ឋធានី​អាឌីសអាបេបា​ ប្រទេស​អេត្យូពី (រូបថត​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០១៩)។

ស្របពេល​ដែល​ប្រទេស​អេត្យូពី​ប្រារព្ធ​ពិធីកាន់​ទុក្ខថ្នាក់​ជាតិ​ក្រោយ​ព្រឹត្តិការណ៍​ឃាតកម្ម​ថ្ងៃ២៤​ ខែ​មិថុនា​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់រដ្ឋ​បានប្រកាស​ដំណឹង​ថា​ ឧត្តមសេនីយ៍ត្រី Asaminew Tsige ត្រូវ​បានចាប់​ខ្លួន​ និង​សម្លាប់​ក្នុង​ទីប្រជុំជន​ Zenzelima នៃតំបន់ Amhara ក្នុង​ប្រទេស​អេត្យូពី។ កង​កម្លាំង​សន្តិសុខ​ បាន​បាញ់​សម្លាប់​ឧត្តមសេនីយ៍ត្រី​រូបនោះ​ ខណៈពេលលោក​ព្យាយាម​រត់គេច​ នេះ​បើតាម​ការ​រាយការណ៍​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ។

ឧត្តម​សេនីយ៍ត្រី​ Asaminew គឺ​ជាបុគ្គល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញម្នាក់​ក្នុងប្រទេស។ លោក​មាន​អ្នកគាំទ្រ​ជា​ច្រើនក្នុង​ចំណោម​ក្រុមជនជាតិ​ដើម Amhara និង​បានបម្រើ​ការជា​ប្រធាន​កិច្ចការ​សន្តិភាព​ និង​សន្តិ​សុខ​ក្នុងតំបន់​ Amhara ភាគខាង​ជើង​ប្រទេស។

រដ្ឋាភិបាល​សហព័ន្ធ​អេត្យូពី​ បានចោទ​ប្រកាន់​ឧត្តមសេនីយត្រី​រូបនេះ​ថាបានវាយ​ប្រហារ​ដោយ​គ្រោង​ទុក​និងបណ្តាល​ឱ្យប្រធានាធិបតី​នៃរដ្ឋ​ Amhara រួមទាំង​ទីប្រឹក្សាមួយ​រូប និងអគ្គ​ព្រះរាជា​អាជ្ញាបាត់​បង់ជីវិត​ក្នុងទីក្រុង​ក្នុងតំបន់ ​Bahir Dar កាលពី​២ថ្ងៃមុន គឺនៅថ្ងៃ​ទី២២ ខែ​មិថុនា​កន្លង​ទៅ។

ក្នុង​ហេតុការណ៍​ដាច់ដោយ​ឡែកមួយ​ទៀត​ ពាក់ព័ន្ធនឹង​ការវាយប្រហារ​លើ​ការិយាល័យ​លោក​នាយក​រដ្ឋមន្រ្តី https://twitter.com/PMEthiopia/status/1142720512109494272 ប្រធាន​ផ្នែកមន្រ្តី​យោធាអេត្យូពី​ លោក​ Seare Mekonnen ក៏ត្រូវ​បានសម្លាប់​ដោយ​អង្គរក្សរបស់​លោក​ក្នុង​រដ្ឋធានី Addis Ababa ចម្ងាយ​៥០០គីឡូ​ម៉ែត្រពី​គ្នា។

តាមរយៈ​បទសម្ភាសន៍​ជាមួយវីអូអេ​ អ្នករាយ​ការណ៍ព័ត៌​មាន​អេត្យូពី​ លោក​Zecharias Zelalem ដែល​បាន​សរសេរ​របាយការណ៍​ និង​ធ្វើការ​សិក្សា​លើ​សំណុំរឿងនេះថា​និយាយ​ថា ឧត្តមសេនីយ៍​ត្រី Asaminew មាន​ប្រវត្តិសាច់​រឿងវែង​ឆ្ងាយ និង​ស្មុគស្មាញ​។ ក្នុង​ឆ្នាំ២០០៩ ឧត្តម​សេនីយ៍ត្រី​រូបនេះ​ ត្រូវបានចាប់​ខ្លួនដោយ​កងកម្លាំង​សន្តិសុខ​ក្នុង​អាណត្តិ​អតីត​នាយករដ្ឋមន្រ្តី​ Meles Zenawi ពីបទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។ លោកស្ថិត​ក្នុងចំណោម​មន្រ្តីយោធា​២០រូបដែល​ត្រូវ​បានចាប់ខ្លួន​ និងកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។

ប៉ុន្តែក្រោយ​មកសាល​ដីកាកាត់ទោសលោក​ត្រូវបាន​លុបចោល​កាលពីដើម​ឆ្នាំនេះ​ ហើយ​លោក​នាយក​រដ្ឋមន្រ្តី Abiy Ahmed បាន​ផ្តល់​សំណង​ផ្នែកយោធា​ និង​អនុញ្ញាត​ឲ្យ​លោក​បម្រើការ​ក្នុងជួរ​រដ្ឋា​ភិបាល​វិញ។

បើទោះ​ជាលោក​ Zecharias បាន​បញ្ជាក់ថា​មានការប្រេះ​ឆាគ្នារវាង​ឧត្តម​សេនីយ៍ត្រី​ Asaminew និង រដ្ឋាភិបាល​ក្នុងរយៈ​ប៉ុន្មានខែ​ថ្មីៗនេះ​ក៏ដោយ​ ក៏​មើល​ទៅ​ហាក់​ដូច​ជាគ្មាន​បុព្វហេតុ​ដែល​អាច​នាំទៅរកសាច់​រឿង និង​ព្រឹត្តិការណ៍​ហិង្សាដែល​កើតឡើង​កាល​ពីថ្ងៃ២២​ ខែមិថុនា​នេះទេ។ លោក​ Zecharias បាន​និយាយថា​ ជាក់ស្តែង​ លោក​មិន​យល់ច្បាស់​ពីវត្ថុបំណង​ពិតប្រាកដ​នៃការវាយ​ប្រហារ​នេះទេ។

លោក​បានបន្តថា​៖ “ខ្ញុំ​មើលមិនឃើញ​ពីផែនការ​រដ្ឋប្រហារ​ក្នុងជួររដ្ឋា​ភិបាល​ថ្នាក់តំបន់​នោះអាច​ធ្វើ​ទៅរួច​ទេ។ ការដណ្តើម​កាន់កាប់​ទីក្រុងថ្នាក់តំបន់​នឹងមិនអាច​ធានា​ថា​អាច​កាន់កាប់តំបន់​ទាំងមូល​បាននោះ​ទេ។ គេនៅ​តែ​ត្រូវ​ប្រឈមជា​មួយនឹង​វត្តមាន​យោធា​សហព័ន្ធ​ក្នុងតំបន់នោះដដែល”។

លោក​ Felix Horne អ្នកស្រាវជ្រាវ​នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ យល់ឃើញ​ថា​ ការវាយ​ប្រហារ​នេះ​ស្ថិតក្នុង​បរិបទ​នៃភាពតានតឹង​ជនជាតិ​ដើមភាគតិច​នៅតាម​ព្រំដែន។ ក្នុងបទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​Foreign Policy លោក​បាន​និយាយ​ថា​លោក​គិតថា​ជាការកើនឡើង​នៃការ​មិនពេញចិត្ត​របស់ក្រុម​ជនជាតិ​ដើមភាគ​តិច Amhara ចំពោះ​រដ្ឋាភិបាល​របស់លោកAbiy ដែល​ជាក្រុមជនជាតិ​ដើមភាគតិច​ Oromo។

លោក​ Horne យល់ថានៅ​ក្នុងក្រសែ​ភ្នែកក្រុម​ជនជាតិ​ដើមភាគ​តិច Amharaការតែង​តាំង​ឧត្តមសេនីយ៍ត្រី Asaminew​ គឺជាការ​ប៉ុនប៉ង​បន្ថែម​ការ​គាំទ្រដល់​រដ្ឋាភិបាល។

គណបក្ស​ប្រជាធិបតេយ្យ​Amhara ហៅ​កាត់ថា (ADP) ដែល​ក្តោបក្តាប់​អំណាច​ក្នុង​តំបន់​គឺ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​គណបក្ស​ដឹកនាំ​ប្រទេស​អេត្យូពី​ ប៉ុន្តែក្នុង​កែវភ្នែក​នៃអ្នកជាតិ​និយម​ Amharaដ៏ខឹង​សម្បា​ គណបក្ស​ ADP នេះ​មិន​ទាន់ឥទ្ធិពល​ខ្លាំង​ចគ្រប់គ្រាន់​នៅឡើយទេ។

លោក​ Horne បាន​ប្រាប់ទស្សនាវដ្តី​ Foreign Policy ថា​៖ “មនុស្សជា​ច្រើនយល់​ឃើញថា​ការតែងតាំង​ឧត្តមសេនីយ៍​ត្រី Asaminew ជា​ប្រធាន​កិច្ចការ​សន្តិភាព​ និងសន្តិសុខ​ក្នុងតំបន់​ Amhara គឺដើម្បី​ធ្វើឲ្យ​ស្ងប់​ចិត្តក្រុម​អ្នក​ជាតិនិយម​ Amhara ដែល​កំពុងតែកើន​ឡើង និងមួយ​ផ្នែកទៀត​ជាការខិតខំ​ប្រឹង​ប្រែង​ដើម្បីធ្វើ​ឲ្យគណបក្ស​ ADP បង្កើនការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពីក្រុមជន​ជាតិភាគតិច​ឲ្យកាន់​តែច្រើន​ឡើង”។

លោក​ Horne បាន​និយាយថា​ ផែនការ​នេះអាច​ជាកាំបិត​ចិតដងឯង​វិញ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​ ឧត្តម​សេនីយ៍​ Asaminew បាន​បញ្ឆេះ​ឲ្យមាន​កំហឹង​កាន់​តែ​ខ្លាំងប្រឆាំង​រដ្ឋាភិបាល​សហព័ន្ធ។

លោក​ Horne បានថ្លែងបន្ត​ថា៖ “លោក Asaminew បានប្រើវោហាសាសន៍ធ្ងន់ៗ​ជាច្រើន​ ដូចជាថា​ ក្រុមជន​ជាតិ​ដើមភាគតិច​Amhara ចាំបាច់ត្រូវ​បំពាក់អាវុធ​ខ្លួន​ ដោយ​ហេតុថា​ពួកគេ​កំពុង​ប្រឈមការ​គំរាម​កំហែង​យ៉ាងខ្លាំង​https://foreignpolicy.com/2019/06/24/ethiopia-is-at-a-very-critical-juncture-abiy-bahir-dar/។ការណ៍​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់រដ្ឋាភិបាល​សហព័ន្ធ។ លោក ​Asaminew​ ក៏​ជា​បុគ្គល​សកម្ម​ម្នាក់​ក្នុងការជ្រើស​រើសមនុស្ស​ចូល​បម្រើ​ក្នុងកង​កម្លាំង​យោធា​ថ្នាក់​តំបន់​ផងដែរ”។

កាល​ពី​ចុង​ខែមិថុនា​ ព័ត៌មាន​លម្អិត​អំពីឧត្តមសេនីយ៍​ត្រី Asaminew និងចេតនា​របស់​លោក​នៅក្នុង​ឃាតកម្ម​នេះ​ស្ថិតក្នុង​ភាព​ស្រពេច​ស្រពិល​នៅឡើយ។ ក្រុមយោធា​បាន​ចាប់ខ្លួន​មនុស្ស១៨២​នាក់ ដែលជាប់ពាក់ព័ន្ធនៅ​ក្នុងអំពើ​ហិង្សាក្នុង​តំបន់​ Amhara ក្នុងនោះ​រួមមាន​មន្រ្តីជាន់​ខ្ពស់៤រូប​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ នេះបើតាម​សារព័ត៌មាន​ Associated Press https://apnews.com/8fc610eaa0024f75a5e60ef5ff22d370 ។ ក្នុងអំឡុង​ពេលមិន​ប្រាកដ​ប្រជាបែប​នេះ ការប្រើ​ប្រាស់​អ៊ីនធឺណិត​ត្រូវបាន​កាត់ផ្តាច់​ បើទោះ​ជា​ភ្លាមៗត្រូវ​បាន​តភ្ជាប់​វិញ​ក្រោយ​ពី​បាន​បិទ​ជា​ច្រើនថ្ងៃ​កន្លង​មក​ក៏​ដោយ។​https://www.voanews.com/africa/ethiopia-finally-has-its-internet-back ។

លោក​ Zecharias បាន​និយាយថា​ ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លង​មកនេះ​ ស​បញ្ជាក់ឲ្យឃើញ​ថា ច្បាស់ជា​មាន​អ្វីមួយ​នៅពី​ក្រោយការងារ​របស់​ឧត្តមសេនីយ៍​រូបនេះ។ លោកបាន​ពន្យល់បន្ថែម​ថា៖ “វាអាច​មានរឿងរ៉ាវច្រើន នៅឆ្ងាយ​ពីអ្វីដែលដែល​បានកើត​ឡើងក្នុងតំបន់​ Amhara នេះទៅទៀត។ ពិតណាស់​ហើយ ដូចខ្ញុំបាន​ប្រាប់ជាច្រើន​លើកច្រើន​សាហើយ​ ពេលនេះ​យើងអាចដាក់ការសង្ស័យ និងការ​សន្និដ្ឋាន​ថា​រឿង​វាអាចបែប​ហ្នឹងឯង“។

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG