ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​កម្ពុជា​គួរ​ជៀស​វាង​ជម្លោះ​ផ្ទៃ​ក្នុង​បើ​ចង់​ដោះស្រាយ​ព្រំដែន​ជាមួយ​បរទេស

លោក​ សឺន ស៊ូប៊ែរ្តិ៍ អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​និង​ជា​មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​ និង​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ភាព​តានតឹង​ផ្នែក​នយោបាយ​ចុង​ក្រោយ​និង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដ៏​រសើប​ក្នុង​ប្រទេស​កម្ពុជា» ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ការ​ថ្លែង​យ៉ាង​ដូច្នេះ​​ក្រោយ​ពី​មាន​ភាព​តានតឹង​នយោបាយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ លោក ​​ហុង សុខហួរ​។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​ព្រំដែន​បាន​និយាយ​ថា ​អ្នក​ នយោបាយ​កម្ពុជា​មិន​គួរ​បង្ក​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែរ​នៅ​ពេល​ប្រទេស​ត្រូវការ​ឯកភាព​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ទេ។​

ការ​ថ្លែង​យ៉ាង​ដូច្នេះក្រោយ​ពី​មាន​ភាព​តានតឹង​នយោបាយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ លោក ហុង សុខហួរ និង​ទំនោរទៅ​រកការ​ធ្វើវិសោតនកម្ម​រដ្ឋធម្មនុញមាត្រា​២ ​ដែល​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​អះអាង​ថា ​គេ​គួរ​ស្រាវជ្រាវ​និង​ពិចារណា​ឲ្យ​បាន​ច្បាស់​ជា​មុន​ដើម្បី​ភាព​គង់វង្ស​នៃ​ទឹកដី​ខ្មែរ។​

នេះ​ជា​ការ​អះអាង​របស់​លោក​ជាមួយ​លោក​ សឺន ស៊ូប៊ែរ្តិ៍ ​អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និង​ជា​មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​ និង​លោក ​នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី ​Hello VOA​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី​១៧ ​ខែ​សីហា​ ឆ្នាំ​២០១៥ ​អំពី «ភាព​តានតឹង​ផ្នែក​នយោបាយ​ចុងក្រោយ​និង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដ៏​រសើប​ក្នុង​ប្រទេស​កម្ពុជា»។​

សូម​ស្តាប់​កម្មវិធី Hello VOA​ ​ទាំង​ស្រុង​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG