ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖​ សវនាការ​លោក​កឹម សុខា កាន់​តែ​ស្មុគស្មាញ​ ខណៈ​មាន​ការ​ចោទប្រកាន់​លើ​ប្រទេស​ផ្សេង​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សវនាការ​កាត់​ក្តី​លោក​កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បាន​ឈាន​ដល់​សប្តាហ៍​ទីពីរ ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ។ ក្រុម​មេធាវី​នៃ​ភាគី​លោក​កឹម សុខា​ និង​រដ្ឋាភិបាល​ បាន​ជជែក​ដេញ​ដោល​គ្នា​លើ​ភស្តុ​តាង​ដែល​ជា​ខ្សែអាត់​វីដេអូ​ ដែល​បាន​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោក​កឹម សុខា ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣​ អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​ គឺ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោកហ៊ុល រស្មី ​នៃ​VOA បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​មាស នី​ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍ និង​អ្នកវិភាគ​នយោបាយ​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​កាត់​ក្តី​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG