បទសម្ភាសន៍ VOA៖ សវនាការលោកកឹម សុខា កាន់តែស្មុគស្មាញ ខណៈមានការចោទប្រកាន់លើប្រទេសផ្សេងទៀត
សវនាការកាត់ក្តីលោកកឹម សុខា មេដឹកនាំគណបក្សជំទាស់ដែលត្រូវរំលាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ បានឈានដល់សប្តាហ៍ទីពីរ ក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្រុមមេធាវីនៃភាគីលោកកឹម សុខា និងរដ្ឋាភិបាល បានជជែកដេញដោលគ្នាលើភស្តុតាងដែលជាខ្សែអាត់វីដេអូ ដែលបានបង្ហាញពីការថ្លែងរបស់លោកកឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ អំពីយុទ្ធសាស្ត្ររបស់លោកដើម្បីប្រជែងជាមួយដៃគូនយោបាយ គឺ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកហ៊ុល រស្មី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយលោកមាស នី អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍ និងអ្នកវិភាគនយោបាយម្នាក់នៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងដំណើរការកាត់ក្តីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ៕