ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សរសើរ​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក ក្រោយ​ពី​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ


ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឈរ​នៅ​ក្បែរ​ជញ្ជាំង​នៅ​ព្រំដែន​អាមេរិក និង​ម៉ិកស៊ិក​ក្នុង​រដ្ឋ Arizona នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។
ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឈរ​នៅ​ក្បែរ​ជញ្ជាំង​នៅ​ព្រំដែន​អាមេរិក និង​ម៉ិកស៊ិក​ក្នុង​រដ្ឋ Arizona នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។

បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​លើ​បន្ទះ​ជញ្ជាំង​ព្រំដែន​ក្នុង​ទីក្រុង San Luis មក លោក Trump បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់ VOA ដោយ​ហៅ​ជញ្ជាំង​ព្រំដែន​ថ្មី​នេះ​ថា «ពិតជា​រឹងមាំ​មែន»។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សរសើរ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ជញ្ជាំង​ដ៏ «រឹងមាំ​ខ្លាំងក្លា និង​ទូលំទូលាយ» នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដោយ​លោក​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​សន្យា​ចម្បង​មួយ​របស់​លោក​នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦។

មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាន​បញ្ជា​ឲ្យ​ដាក់​កំហិត​តឹងតែង​បន្ថែម​លើ​ប្រភេទ​ទិដ្ឋាការ​មួយ​ចំនួន លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​មើល​ផ្នែក​ថ្មី​នៃ​ជញ្ជាំង​ព្រំដែន​នៅ​ក្នុង​រដ្ឋ Arizona។

បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​លើ​បន្ទះ​ជញ្ជាំង​ព្រំដែន​ក្នុង​ទីក្រុង San Luis មក លោក Trump បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់ VOA ដោយ​ហៅ​ជញ្ជាំង​ព្រំដែន​ថ្មី​នេះ​ថា «ពិតជា​រឹងមាំ​មែន»។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​នោះ​ថា៖ «ព្រំដែន​របស់​យើង​គឺ​មាន​សន្តិសុខ​រឹងមាំ​ជាង​ពេល​ណាៗ​ទាំង​អស់។ នេះ​គឺ​ជា​ជញ្ជាំង​ព្រំដែន​ដ៏​រឹងមាំ​ខ្លាំងក្លា និង​ទូលំទូលាយ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក»។

លោក Trump ដែល​កំពុង​ស្វះស្វែង​រក​សំឡេង​គាំទ្រ​សម្រាប់​អាណត្តិ​ទី​ពីរ​របស់​លោក​នៅ​ក្នុង​ការ​បោះ ឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ជញ្ជាំង​ព្រំដែន​ប្រវែង​រហូត​ដល់ ៧៦០ គីឡូម៉ែត្រ អាច​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​រួចរាល់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG