ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ជំនួយ​រាយការណ៍អំពី​ភាពអណោចអធ័មនៅ​ក្នុង​ក្រុង​ Madaya ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅស៊ីរី


ជនជាតិ​ស៊ីរី​រង់ចាំ​ការមកដល់​ក្បួនរថយន្ត​ជំនួយ នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៦ បន្ទាប់​ពី​ទីក្រុង​ Madaya ត្រូវ​បាន​ហ៊ុំព័ទ្ធ​អស់​រយៈពេល​៦​ខែ។
ជនជាតិ​ស៊ីរី​រង់ចាំ​ការមកដល់​ក្បួនរថយន្ត​ជំនួយ នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៦ បន្ទាប់​ពី​ទីក្រុង​ Madaya ត្រូវ​បាន​ហ៊ុំព័ទ្ធ​អស់​រយៈពេល​៦​ខែ។

ក្រុម​អ្នក​ធ្វើការ​ខាង​មនុស្សធម៌​បាន​និយាយ​ថា​ ស្ថានភាព​នៃ​ក្រុម​មនុស្ស​មាន​ទុរភិក្ស​នៅ​ក្នុង​ក្រុង​ Madaya នៃ​ប្រទេស​ស៊ីរី​ធ្វើ​ឱ្យ​ឈឺចាប់​ក្នុង​ចិត្ត ​ហើយ​ជា​ស្ថានភាព​អាក្រក់​បំផុត​ដែល​ពួក​គេ​បាន​ឃើញ​នៅក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស​នេះ​ដែល​មាន​រយៈពេល​ជិត៥ឆ្នាំ​មក​ហើយនេះ។

លោក Sajjad Malik ប្រធាន​ទី​ភ្នាក់ងារ​អ.ស.ប.ខាង​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង​ដាម៉ាស់​បាន​និយាយថា «គ្មាន​អ្វី​អាច​ប្រៀបធៀប​បាន​ជាមួយ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ក្រុង​ Madaya ទេ។» លោក​បាន​និយាយ​ដូច្នេះ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ក្រុង​ Geneve កាល​ពី​ថ្ងៃ​អង្គារ ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​អ.ស.ប.បាន​ប្រគល់​ជំនួយ​ដល់​ក្រុង​នេះ​ដែល​មាន​ប្រជារាស្ត្រ​៤២០០០នាក់​

​ដែល​បាន​ត្រូវ​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​ស្មោះ​ត្រង់​ជាមួយ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។​

លោក Malik បាន​និយាយថា​មាន​ «របាយ​ការណ៍​គួរ​ឱ្យ​ជឿទុកចិត្ត​បាន»អំពី​មនុស្ស​អត់​ឃ្លាន​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ក្រុង Madaya។

លោក​បាន​និយាយថា​ «មាន​មនុស្ស​នៅ​ក្នុង​ក្រុង​ Madaya ក៏​ប៉ុន្តែ​គ្មាន​ជីវិត​ទេ។​ អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ក្រុង​ Madaya មិន​គួរ​កើត​មាន​នៅ​ក្នុង​សតវត្សរ៍​នេះ​ឡើយ។»

លោក Bashar Jaafari ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ស៊ីរី​ប្រចាំ​អ.ស.ប.បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា​ «គ្មាន​ទុរភិក្ស​នៅ​ក្នុង​ក្រុង​ Madaya ទេ» ដោយ​លោក​បានច្រាន​ចោល​របាយការណ៍​មួយ​ដោយអង្គការ​សប្បុរសធម៌​អន្តរជាតិ​ក្រុម​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​ដែល​ថា​មាន​មនុស្ស២៨​នាក់​បាន​ស្លាប់​ដោយ​ទុរភិក្ស​នៅ​ក្នុង​ក្រុង​នេះ៕»

XS
SM
MD
LG