បទសម្ភាសន៍ VOA៖ ខ្មែរក្រោមខំតស៊ូមតិឲ្យមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងលើទឹកដីកម្ពុជាក្រោម
ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងពេលពួកគេប្រុងប្រៀបរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯង សេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅវៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់បទសម្ភាសន៍ដល់លោក សុខ ខេមរា នៃ VOA កាលពីពេលថ្មីៗនេះ អំពីការបន្តតស៊ូមតិរបស់ខ្មែរកម្ពុជាក្រោម៕