ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារា​ភាពយន្ត​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា​ជា​ «James Bond ដំបូង» បាន​ស្លាប់​ក្នុង​អាយុ​៩០​ឆ្នាំ


រូបឯកសារ៖ តារាភាពយន្ត​ជនជាតិ​​ស្កត់លែន​ដ៏ល្បីឈ្មោះ​លោក Sean Connery ដែល​បាន​សម្តែង​ជាតួអង្គ James Bond ដំបូងគេ គ្រវីដៃ​នៅពេល​លោក​ផ្សព្វផ្សាយ​សៀវភៅថ្មី​របស់​លោក​ដែល​មាន​ចំណងជើង​ថា «Being a Scot» នៅ​មហោស្រព​សៀវភៅ​អន្ដរជាតិ​ក្នុង​ទីក្រុង Edinburgh កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៨។

ទីភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍ថា តារា​ភាពយន្ត​ហូលីវូដជនជាតិ​ស្កត់លែន លោក Sean Connery ​ដែល​បាន​ដើរ​តួ​ជាឈ្មោះ James Bond ​ដំបូង​គេ​ក្នុង​ខ្សែ​ភាពយន្តហូលីវូដ ​និងទទួល​បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ជុំវិញ​ពិភពលោកនោះ បាន​ស្លាប់​ក្នុង​អាយុ​៩០ឆ្នាំ។

ការ​ស្លាប់​របស់​លោក​នេះ​ ត្រូវ​បាន​បញ្ជាក់ដោយ​ក្រុមហ៊ុន​ភាពយន្ត EON ដែល​ផលិត​រឿង James Bond និង​ត្រូវ​ទូរទស្សន៍ BBC រាយការណ៍​មុនគេ។ នៅ​ក្នុង​សេចកក្តី​ប្រកាស​ព័ត៌មានរបស់​ក្រុមហ៊ុន EON producers បាន​បញ្ជាក់ថា៖ «លោក Sean Connery ឬ James Bond នឹង​ត្រូវ​គេ​ចងចាំ​មិន​ភ្លេចថា ​ជា​តួ​អង្គ​ James Bond ដំបូង»។

កាសែត Washington Post ក៏បាន​រាយការណ៍​ថា ​គ្មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ពី​មូលហេតុ​នៃការ​ស្លាប់​របស់​លោក Sean Connery ទេ តែ​គេ​ដឹង​ថា ​លោក​បាន​ស្លាប់​នៅ​កោះ Bahamas។

លោក Connery ​ធ្លាប់​ទទួល​បាន​ពានរង្វាន់ Oscar ពី​ការ​សម្តែង​រឿង Untouchables ផង​ដែរ។

នាយករដ្ឋមន្ត្រី​ស្កត់លែន​អ្នកស្រី Nicola Sturgeon បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​តារាភាពយន្ត​កំណើត​ស្កត់លែន​លោក Sean Connery នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG