ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​តស៊ូ​មតិ​ជំរុញ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ពង្រឹង​ខ្លួន​ឲ្យ​ទាន់​ការ​វិវត្ត​របស់​អាស៊ាន

  • សុខ ខេមរា

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សន្តិភាព​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA ‍«វេទិកា​អាស៊ាន‍»​ កាល​​​ពី​​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព​​បាន​ទទូច​ដល់​ពលរដ្ឋ​ឲ្យ​តាម​ដាន​ការ​រីកចំរើន​ជឿន​លឿន​ទៅ​មុខ​របស់​អាស៊ាន​ ហើយ​ត្រៀម​ខ្លួន​ក្នុង​បរិបទ​ថ្មី។

អ្នក​ឃ្លាំមើល​ស្ថាការណ៍​នយោបាយ សេដ្ឋកិច្ច សន្តិសុខនៅ​កម្ពុជា​និង​តំបន់​ បាន​ទទូច​ដល់​ពលរដ្ឋ​ឲ្យ​តាម​ដាន​ការ​រីកចំរើន​ជឿន​លឿន​ទៅ​មុខ​របស់​អាស៊ាន​ ហើយ​ត្រៀម​ខ្លួន​ក្នុង​បរិបទ​ថ្មី។ លោក​ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ពង្រឹង​សន្តិភាព​ ស្ថេរភាព ហើយ​កុំ​បង្ក​អសន្តិសុខ​ដែលនាំ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​បណ្តាក់​ទុន។ នេះ​ជា​ការ​អះអាង​របស់លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព។

លោក​បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​ពីរ​រូប​ ហើយ​នឹង​សារ​របស់​អ្នក​ដឹកនាំ​ដែល​និយាយ​ពីសង្គ្រាម។ លោក គឹមអេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី Hello VOA «វេទិកា​អាស៊ាន‍» កាល​ពី​យប់​ថ្ងៃ ​ព្រហស្បតិ៍​ស្តី​ពី​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សន្តិភាព ស្ថេរភាព ហើយនឹងការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន។ សូម​ចុច​ស្តាប់​កម្មវិធី​ទាំង​ស្រុង​ខាង​ក្រោម៖

XS
SM
MD
LG