ឧបសគ្គដែលមិនឲ្យពលករខ្មែរចំណាកស្រុកវិលមកកម្ពុជាពេលសមាហរណកម្មអាស៊ាន
មានកត្តាជាច្រើនដែលរារាំងមិនឲ្យពលករខ្មែរនៅក្រៅប្រទេសទៅធ្វើការនៅ កម្ពុជាវិញ ទោះជាកម្ពុជានឹងធ្វើសមាហរណកម្មអាស៊ាននៅដំណាច់ឆ្នាំនេះក្តី។ បញ្ហាទាំងនោះរាប់ទាំងរឿងប្រាក់ខែ ស្ថេរភាពប្រទេស និងទីផ្សារការងារ ការខ្វះ ជំនាញ ហើយនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ នេះជាការអះអាងរបស់លោក យឹម ស៊ីណន ប្រធានសមាគមពលករខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងហើយនឹង លោក ព្រីង ឆេង ពលករផ្នែកវេចខ្ចប់ផលិតផលគីមីក្នុងប្រទេសកូរ៉េ ខាងត្បូង។ (សុខ ខេមរា, Hello VOA វេទិកាអាស៊ាន, វ៉ាស៊ីនតោន/កូរ៉េខាងត្បូង)