ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌិតជាង​៣០០នាក់​ស្ថិត​ក្នុង​គម្រោង​លើក​លែង​ទោស​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រកាស​គម្រោង​លើកលែង​ទោស ​ក្នុង​ទ្រង់​ទ្រាយ​ធំ ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​ខាងមុខ​ រាប់​ចាប់​ផ្តើមពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។​

ក្នុងពិធី​សំណះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស កាណាដា ​ជាង​២០០០នាក់​ នៅ​បុរី​ញូវយ៉ក​កាលពី​សប្តាហ៍មុន​ លោក ​ហ៊ុន សែន​គ្រោង​ស្នើឲ្យ​មានការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ជាច្រើន​ ក្នុង​ពេល​បុណ្យ​ជាតិ​ធំៗ បីជា​បន្ត​បន្ទាប់​ខាងមុខ។

«ឆ្នាំនេះ ​ខ្ញុំចង់​ឲ្យមាន​ការ​លើក​លែង​ទោស​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​ នៅ​ពេល​ភ្ជុំ​នៅ ពេល​បុណ្យ​ឯករាជ្យ ​និងនៅ​ពេល​ខួប២០ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅកម្ពុជា‍»។

សារព័ត៌មាន ​Phnom​ Penh ​Post ​បាន​រាយការណ៍​ថា ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​នឹង​មាន​ទណ្ឌិត​ជាង​៣១៩ ​នាក់​នឹង​ត្រូវ​ស្ថិតក្រោម​ស្នើសុំ​របស់​ក្រសួង​យុត្តិធម៌​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ដើម្បី​ទទួល​ការ​លើកលែង​ទោស។

គេ​មិន​ទាន់ឃើញ​មាន​ការ​បញ្ជាក់​ពី​បំណង​នៃ​ការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ប៉ុន្មាន​នាក់ ​មាន​ជាប់​បទ​ល្មើស​អ្វីខ្លះ និង ​ជាប់ទោស​បាន​ប៉ុន្មានឆ្នាំ​ក្នុងទោស​របស់​គេ​ទាំង​នោះ​ ត្រូវ​ស្ថិត​ក្នុង​គម្រោង​លើក​លែង​ទោស​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះទេ។

តែ​លោក​នាយក​រដ្ឋមន្ត្រី​គ្រាន់តែ​បានសួរ​ និងឆ្លើយ​ដោយ​ខ្លួន​លោក​ទៅ​នឹង​ការ​សម្រេច ស្នើសុំឲ្យ​មានការ​លើកលែង​ទោស​ដល់​មន្ត្រី​ជំទាស់​មួយ​ចំនួន។

«បងប្អូនអើយ​ប្រសិន​បើយើង​អាច​ធ្វើ​ទៅរួច ​យើង​ត្រូវ​ខិតខំធ្វើ​ ដើម្បី​ឲ្យ​ខ្មែរ​រួបរួម​គ្នា កុំឲ្យ​ខ្មែរ​បែកបាក់។​ នៅពេល​ដែលគេ​ទទួល​ស្គាល់​កំហុស​យើង​អាច​ធ្វើបាន​ យើង​ធ្វើទៅ​នៅក្នុង​ក្របខណ្ឌ​សិទ្ធិ​អំណាច​របស់យើង។​ ខ្ញុំមាន​សិទ្ធិនឹង​ធ្វើបែប​នោះ ​តែបើ​នៅក្នុង​ក្របខណ្ឌ​ដៃ​របស់​តុលាការ ​គឺ​វាជា​រឿងមួយ​ផ្សេង ប៉ុន្តែ​បើសិន​នៅ​ក្នុងសាល ក្រម​ចូល​ស្ថាពរ​ហើយ​ សិទ្ធិ​នៃ​ការ​សុំលើក​លែង​ទោស​ថ្វាយ​ព្រះមហាក្សត្រ​ គឺជា​សិទ្ធិ របស់​នាយក​រដ្ឋមន្ត្រី។ ​ច្បាប់​ពន្ធនាគារ​ គេ​បាន​ចែងថា ​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​នឹង​សុំ​ព្រះរាជ​ទានទោស​ពេល​ណា​ក៏បាន‍»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​មនុស្ស​ទាំងពីរ ​ឲ្យ​នៅ​ចាំ​ពី​លិខិត សុំទោស​របស់​ខ្លួន​ ដោយ​ព្រមាន​ចាក់​ផ្សាយ​លិខិត​ទទួល​កំហុស​នោះ​ឡើងវិញ។

លោក​ ហ៊ុន សែន ​បាន​លើក​ឡើង​ការ​ស្នើសុំ​ឲ្យមាន​ការលើក​លែង​ទោស​ដល់​សកម្ម ជន​នយោបាយ​ពីរ​នាក់​ គឺ​លោក​អ៊ុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ដែល ត្រូវរំលាយ​ និង​លោក​ មាជ សុវណ្ណារ៉ា​ ដែល​ជាប់​ទោសរៀងៗ​ខ្លួន​ទាក់​ទងនឹង​បញ្ហា រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាលពី​ឆ្នាំ​២០១៤ ​ហើយ​ត្រូវ​ជាប់ទោស​២០ឆ្នាំ ក្នុងគុក​ និង​បញ្ហា​ព្រំដែន​សម្រាប់​លោក​ អ៊ុំ សំអាន។

គេ​គ្មាន​ដំណឹង​ថា ​តើ​ក្រុម​គណបក្ស​ជំទាស់ ​និង​សកម្មជន​នយោបាយ​ និង​ក្រុម​តស៊ូ មតិ ​ដែល​រងទោស​ទាំងឡាយ​នឹង​មាន​ឈ្មោះ​ឬក៏​ទេ ​ដោយសារ​ពួកគាត់​មិនទាន់​ត្រូវ បាន​តុលាការ​សម្រេច​ទោស​ទណ្ឌ​ ក្នុងនោះ​រួមទាំង​លោក​ សម រង្ស៉ី ​និង​លោក​កឹម សុខា ​ផងដែរ។

យូរៗ​ម្តង​គេឃើញ​ទណ្ឌិត​សិបនាក់​ ឬ​ច្រើន​រយ​នាក់​ត្រូវ​ព្រះមហាក្សត្រ ​ព្រះរាជ​ទាន ទោស ​តាម​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ជាពិសេស​នៅ​ពេល​ទណ្ឌិត​ទាំងនោះ បាន​កែខ្លួន​ ទទួល​ស្គាល់​ទោស​កំហុស​ សន្យា​ថា​កែខ្លួន​ ហើយ​បាន​ទទួល​ទោស ទណ្ឌជិត​ដល់​ពេល​បញ្ចប់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG