ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ពីពិការភាពឈានទៅបង្កើតស្នាដៃគំនូរ វិចិត្រករ ម៉ន ជា រកឃើញគោលដៅក្នុងជីវិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ ១០ ឆ្នាំ​មុន​​ យុវជន​​ ម៉ន ជា​ ជា​កម្មករ​សំណង់​ បាន​ជួប​ឧប្បទ្ទវហេតុ​នៅ​ការដ្ឋាន​​​ ខណៈ​​ពេល​កំពុង​ធ្វើ​ការងារ​ ដែល​បណ្តាល ​ឲ្យ​ដៃ​ទាំងទ្វេ​របស់​លោក​​ពិការ។​ លោក​ស្ទើរតែ​មិន​អាច​តស៊ូ​រក្សា​ជីវិត​របស់​លោក​បាន។​ កាលនោះ​ លោក​មានវ័យ​ ២០ ឆ្នាំ​គត់។ ប៉ុន្តែ​បច្ចុប្បន្ន​ អ្នក​ខេត្ត​កំពត​រូបនេះ​ ​បាន​ត្រាច់ចរ​ស្ទើរ​គ្រប់​ទីក្រុង​ នៅ​ក្នុង​ប្រទេស​​ ក្នុងនាម​ជា​សិល្បករ​ឆ្នើម​មួយ​រូប។​ លោក​ ម៉ន ជា​ ជា​វិចិត្រ​ករ​កម្រ​ម្នាក់​ ដែល​ចេះ​​ឆ្លាក់​និងផ្តាន​រូប​បង្កើត​បាន​ជា​ផ្ទាំង​គំនូរ​មួយបែប ​ដែល​ជា​ភាសាអង់​គ្លេស​ហៅថា​ ប្លុក​ព្រីន។ ឥឡូវ​នេះ​ លោក ម៉ន ជា ធ្វើការ​ជាមួយ​ស្ថាប័ន​ Open Studio Cambodia ដែល​បង្កើតឡើង​ដោយ​អ្នកនាង​​ Lauren Iida សិល្បករ​កូនកាត់​ជប៉ុន​-អាមេរិក នៅ​ឆ្នាំ​ ២០១៨។ ស្នាដៃ​របស់​លោក​កំពុង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅទីក្រុង​នានា​នៅ​សហរដ្ឋអាមេរិក​ក្នុងឆ្នាំ​ ២០២២។ កញ្ញា​ ហ៊ាន សុជាតា​ និង​អ្នកនាង​ ខាន់ សុគុំមនោ​ រាយការណ៍​ឲ្យ​វីអូអេ​ ពី​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG