ពីពិការភាពឈានទៅបង្កើតស្នាដៃគំនូរ វិចិត្រករ ម៉ន ជា រកឃើញគោលដៅក្នុងជីវិត
កាលពី ១០ ឆ្នាំមុន យុវជន ម៉ន ជា ជាកម្មករសំណង់ បានជួបឧប្បទ្ទវហេតុនៅការដ្ឋាន ខណៈពេលកំពុងធ្វើការងារ ដែលបណ្តាល ឲ្យដៃទាំងទ្វេរបស់លោកពិការ។ លោកស្ទើរតែមិនអាចតស៊ូរក្សាជីវិតរបស់លោកបាន។ កាលនោះ លោកមានវ័យ ២០ ឆ្នាំគត់។ ប៉ុន្តែបច្ចុប្បន្ន អ្នកខេត្តកំពតរូបនេះ បានត្រាច់ចរស្ទើរគ្រប់ទីក្រុង នៅក្នុងប្រទេស ក្នុងនាមជាសិល្បករឆ្នើមមួយរូប។ លោក ម៉ន ជា ជាវិចិត្រករកម្រម្នាក់ ដែលចេះឆ្លាក់និងផ្តានរូបបង្កើតបានជាផ្ទាំងគំនូរមួយបែប ដែលជាភាសាអង់គ្លេសហៅថា ប្លុកព្រីន។ ឥឡូវនេះ លោក ម៉ន ជា ធ្វើការជាមួយស្ថាប័ន Open Studio Cambodia ដែលបង្កើតឡើងដោយអ្នកនាង Lauren Iida សិល្បករកូនកាត់ជប៉ុន-អាមេរិក នៅឆ្នាំ ២០១៨។ ស្នាដៃរបស់លោកកំពុងត្រូវបានដាក់បង្ហាញនៅទីក្រុងនានានៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេ ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន