ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​នឹង​សាងសង់​ថ្មប៉ប្រះទឹក​នៅ​ក្នុង​សមុទ្រ​លឿង


រូបភាពឯកសារ៖ នាវាកងយាមល្បាតកូរ៉េខាងជើងកំពុងធ្វើដំណើរទៅកាន់ផែរក្នុងក្រុង Jindo។
រូបភាពឯកសារ៖ នាវាកងយាមល្បាតកូរ៉េខាងជើងកំពុងធ្វើដំណើរទៅកាន់ផែរក្នុងក្រុង Jindo។

ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ផែនការ​នឹង​សាងសង់​ថ្មប៉ប្រះទឹក​សិប្បនិម្មិត​ចំនួន​៨០​នៅ​ក្បែរ​ព្រំដែន​ទឹក​ដែលកូរ៉េខាងត្បូង​អះអាង​ដោយ​ខ្លួនឯង នៅ​ជាប់​ប្រទេស​កូរ៉េខាងជើង ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្អាក់​ដល់​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ហៅ​ថា ជា​ការនេសាទ​ត្រី​ដោយ​ខុស​ច្បាប់​របស់​ទូក​នេសាទ​ចិន។

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា ថ្ម​ប៉ះប្រះ​ទឹក​សិប្បនិម្មិត​ទាំង​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​សមុទ្រ​លឿង នៅ​ក្បែរបន្ទាត់​កំណត់​ដែនទឹក​ភាគ​ខាង​ជើង​ដែល​មាន​ជម្លោះ ក្នុង​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ។

ថ្មប៉ប្រះទឹក​ថ្មី​នេះ​នឹង​ត្រូវ​សាងសង់​ឡើង ក្នុង​ខណៈ​ពេល​ដែល​កូរ៉េខាងត្បូងគិត​ថា ត្រូវ​តែ​ធ្វើ​ឡើង​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​នាវា​នេសាទ​របស់​ចិន ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និយាយ​ថា បាន​ចូល​ទៅ​កាន់​ដែន​នេសាទ​របស់​កូរ៉េ​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា នាវា​នេសាទ​ទាំង​នោះហាក់​ដូច​ជា​កំពុង​តែ​ទាញ​យក​ផល​ប្រយោជន៍​ពី​ការស្ទាក់ស្ទើរបស់​កងយាម​ល្បាតកូរ៉េខាងត្បូងក្នុង​ការបង្ក្រាប​នាវា​នេសាទ​របស់​ចិន​នៅ​ក្បែរ​ព្រំប្រទល់​នោះ ដែល​អាច​ធ្វើ​មាន​ការប៉ះទង្គិច​ដោយ​ចៃដន្យ​ជាមួយ​នឹង​កូរ៉េខាងជើង។ រដ្ឋាភិបាល​ក្រុងPyongyang មិន​បាន​ទទួល​ស្គាល់​ព្រំដែនទឹក​នេះ​ជា​ផ្លូវ​ការនោះ​ទេ។ ​

កាល​ពី​ខែ​មុន អ្នកនេសាទក្នុង​ស្រុក​ម្នាក់​បាន​អូស​ទូកនេសាទ​របស់​ចិន​ចំនួន​ពីរ​គ្រឿង ដែល​កំពុង​តែ​ចាប់​ក្តាម​នៅ​ជិត​ប៉ែក​ខាង​ត្បូង​បន្ទាត់​កំណត់​ដែនទឹក​ភាគ​ខាងជើង និង​បាន​ប្រគល់​ទូកនេសាទ​ទាំង​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង៕

XS
SM
MD
LG